ព័ត៌មានអន្តរជាតិ

សាកសពខ្លា ឃ្មុំផេនដាអាយុ ២០០០ឆ្នាំ រកឃើញក្នុងផ្នូរ រាជវង្សហាន ដោយក្រុមបុរាណវិទូចិន

ប្រភព៖ xinhua

ចិន ៖ ស្វែងរកការយល់ដឹង កាន់តែស៊ីជម្រៅនោះ អ្នកបុរាណវត្ថុវិទូគ្រោង នឹងធ្វើការវិភាគ DNA លើគ្រោងឆ្អឹងសត្វ ដែលបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា នឹងស្រាយអាថ៌កំបាំងបន្ថែម នៃប្រវត្តិសាស្ត្រចិនបុរាណ ដោយកំណត់ពីទម្លាប់ នៃរបបអាហារ និងប្រភពដើមភូមិសាស្រ្តនៃសត្វទាំងនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

អ្នកបុរាណវិទូចិនបានធ្វើការ ទម្លាយនូវការភ្ញាក់ផ្អើលមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងជីករុករក ដែលកំពុងបន្តរបស់ពួកគេ គឺគ្រោងឆ្អឹងពេញលេញដំបូង នៃខ្លាឃ្មុំផេនដាដ៏ធំស្ថិតនៅក្នុងផ្នូរ របស់អធិរាជរាជវង្សហានដ៏ គួរឲ្យកត់សម្គាល់មាន អាយុកាលជាង ២ សហស្សវត្សរ៍ ។ ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេជឿថា មានអត្ថន័យជានិមិត្តរូប យ៉ាងជ្រាលជ្រៅ ផ្តល់នូវការយល់ដឹងថ្មី អំពីការអនុវត្តនៃការបញ្ចុះសពបុរាណ នៃសម័យនោះ ។

ខ្លាឃ្មុំផេនដាយក្ស ដែលជាសត្វចម្លែក និងកម្រមានដើមកំណើតនៅប្រទេសចិន ត្រូវបានគេគិតថា ត្រូវបានគេបូជា តាមប្រពៃណី ដើម្បីអមដំណើរព្រះចៅអធិរាជ Wen ដែលសោយរាជ្យនៅចន្លោះឆ្នាំ ១៨០ និង១៥៧ មុនគ.ស. គ្រោងឆ្អឹងរបស់ខ្លាឃ្មុំផេន ដាត្រូវបានរកឃើញក្នុងរណ្តៅ នៅជាប់នឹងផ្នូររបស់ព្រះចៅអធិរាជ ដោយដាក់ក្បាល របស់វាតម្រង់ទៅកន្លែងបញ្ចុះសពដ៏សំខាន់ ។

យោងតាមលោក Hu Songmei ជាអ្នកបុរាណវត្ថុវិទូ មកពីបណ្ឌិតសភា បុរាណវិទ្យា Shaanxi បាននិយាយា ក្រុមមន្ត្រី បានធ្វើការរកឃើញនៅ Xian ជាទីក្រុងមួយក្នុងខេត្ត Shaanxi ដែលធ្លាប់បម្រើការជារដ្ឋធានីរបស់ប្រទេសចិន ហើយដំបូងនៃគ្រោងឆ្អឹងខ្លាឃ្មុំផេនដាត្រូវបានរកឃើញ ក្នុងផ្នូររបស់ព្រះចៅអធិរាជ ។

ខណៈលលាដ៍ក្បាល ខ្លាឃ្មុំផេនដាមុននេះ ត្រូវបានគេរកឃើញក្នុងផ្នូរ របស់ព្រះមាតារបស់អធិរាជ Wen ក្នុងឆ្នាំ១៩៧៥ ការរកឃើញនាពេលថ្មីៗនេះផ្តល់នូវទិដ្ឋភាពកាន់តែទូលំទូលាយអំពីវត្តមានរបស់សត្វនៅក្នុងវប្បធម៌ចិនបុរាណ៕
ដោយ៖លី ភីលីព

Most Popular

To Top