The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Christopher Nkunku គឺបានទទួលរងរបួសធ្ងន់ធ្ងរ ដែលនឹងត្រូវចាំបាច់ឲ្យគាត់ខកខាន ការប្រកួតបើករដូវកាលជាច្រើនប្រកួត។
កីឡាករបារាំងរូបនេះបានបង្ខំចិត្តប្តូរចេញ ពីការប្រកួតមិត្តភាពចុងក្រោយប៉ះនឹងក្រុម Dortmund ក្រោយបានបង្ហាញខ្លួនបានត្រឹមតែ២០នាទីដោយសារប្រជែងយកបាល់ពីកីឡាករ Mat Hummels។
ប្រភពដដែលជឿជាក់ថា កីឡាករដែល Chelsea ទើបទិញបានពី RB Leipzig កាលពីរដូវក្តៅក្នុងតម្លៃ៥៨លានផោននេះបានទទួលរងរបួសជើងឆ្វេង ដែលចាំបាច់គាត់ត្រូវសម្រាកព្យាបាលយ៉ាងច្រើន សប្តាហ៍នៅក្រោយបើករដូវកាលថ្មី៕ ប្រែសម្រួល៖ស៊ុនលី