កីឡា

Postecoglou ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ប្រចាំ​ខែ​សីហា​

លោក​ Ange Postecoglou អ្នកចាត់ការ​ក្លឹប​ Tottenham Hotspure ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​សីហា​នៅ​ Premier League នៅ​ក្នុង​ខែ​នេះ​។

កាល​ពី​ខែ​សីហា​កន្លង​ទៅនេះ​ លោក​ Postecoglou ដឹកនាំ​ Spurs បាន​៣ប្រកត​ ឈ្នះ​២ប្រកួត និង​ស្មើ​១ប្រកួត​។

នេះ​ជា​លើក​ទី​១ហើយ​របស់​ លោក​ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ​ ខណៈ​លោក​ក៏​ទើប​តែ​មក​ដឹកនាំ​ Spurs នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ផង​ដែរ​។

ក្រោយ​ឈ្នះ​ពាន​នេះ​ លោក​ Ange Postecoglou បាន​សំដែង​ក្ដី​សប្បាយ​រីករាយ​ ដែល​ខ្លួន​បាន​ទទួល​ពាន​មួយ​នេះ​ ព្រោះតែខ្សែបម្រើរបស់លោកគឺ​ខ្សែបម្រើ​ James Maddison ក៏ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ខែ​សីហា៕

Most Popular

To Top