បច្ចេកវិទ្យា

Nissan Frontier 2024 ប្រកាសចេញ​តម្លៃជិត ៣ម៉ឺនដុល្លារ មកជាមួយ Option ថ្មី

ក្រុមហ៊ុន Nissan បាន​ប្រកាស​ចេញ ​រថយន្តភីកអាប់ ធុនកណ្តាលដ៏ល្បីល្បាញ របស់ខ្លួន Frontier 2024 ដែលបន្ថែម​មក​ជាមួយ option Hardbody Edition និង SL Crew Cab។ តម្លៃរបស់វា គឺចាប់ពីជាង ២ម៉ឺន ៩ពាន់ដុល្លារឡើងទៅ។

រថយន្ត Nissan Frontier 2024 Hardbody Edition ត្រូវ​បានឌីហ្សាញ​ដោយ​ផ្អែក​តាម​រថយន្តជំនាន់ទសវត្សរ៍ទី៨០។ ភីកអាប់ថ្មីនេះ បំពាក់យ៉ាន់កង់ទំហំ ១៧អ៊ីញ និងបំពាក់កង់ Off-road។ ចំណែក SL Crew Cab ជា option ខ្ពស់ជាងគេ បំពាក់​មក​ជាមួយអំពូល LED ពូកស្បែកពិសេស កម្តៅកៅអីពូកខាងមុខ និងកម្តៅដៃចង្កូត​ ព្រមទាំង​ Speaker ១០គ្រាប់​ផងដែរ។

រថយន្តស៊េរីថ្មីនេះ ប្រើម៉ាស៊ីន V6 ចំណុះ ៣,៨លីត្រ ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៣៨១ញូតុនម៉ែត្រ ដំណើរការ​ជាមួយប្រអប់លេខអូតូ ៩វគ្គ និង​ជម្រើស​រត់ប៉ុងក្រោយ (RWD) ឬរត់កង់ទាំងបួន (AWD)។

សូមមើលតម្លៃរថយន្តខុសៗ គ្នា​ដូចខាងក្រោមនេះ៖

យោងតាម​របាយការណ៍​ថ្មី មួយ​ឱ្យដឹងថា Nissan នឹង​បន្តអាយុកាល Frontier ជំនាន់ទី៣នេះ រហូតដល់ឆ្នាំ​២០២៩ឯណោះ ។ ប្រសិន​បើមានភីកអាប់ជំនាន់ថ្មីមកបន្ត គឺ​វា​អាចជាប្រភេទអគ្គិសនីតែម្តង៕

Most Popular

To Top