ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញតំណាងឲ្យ លោក ហែមស៊ីណារ៉េត ជាប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញនាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ បិទការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ប្រដាល់សកលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា គណៈប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ដែលជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជនមហាជនឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថោយនូវអំពើឧបាយមុខមាននៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើង។
លោកបានបន្តថា ហើយដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំពុងឈានឆ្ពោះទៅរកកម្រិតមួយឲ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែង ឆ្នាំ២០២៣ នៅប៉ុន្មានខែកន្លងទៅនេះ ប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម លើក ៣២ ទទួលបានលើសលទ្ធផល ដែលបានរំពឹងទុក ហើយក៏ទទួលបានការកោតសរសើរ ពីសំណាក់ជាតិ និងអន្តរជាតិ ។
តាមរបាយការណ៍របស់គណ:កម្មការរៀបចំការប្រកួត ក្រុមដែលបានចូលរួមនាពេលនេះ បានខិតខំទៅ តាមសមត្ថភាពដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់គោរពបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានិ មួយៗ ក្នុងការដណ្ដើមយកជ័យលាភីនាពេលនេះ ដើម្បីសម្រេចផែនការរបស់ខ្លួនដែលបានកំណត់មក។ ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើង ត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោកអនុប្រធានបន្ថែមថា ដោយ ផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួង អប់រំយុវជននិងកីឡា ដោយលែកការងារអប់រំកាយនិងកីឡាកំពុងជំរុញការអនុវត្តកាលវិភាគនៅតាម គ្រឹះស្ថានសាធារណៈឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕ ដោយ៖លី ភីលីព