កីឡា

ប្រធានផ្នែកកីឡាករ បង្ហាញអំពីការ បើកទ្វារស្វាគមន៍ Fati ត្រឡប់មក Barcelona វិញ

ប្រភព៖ AFP

លោក Deco ដែលត្រូវជាប្រធានផ្នែកកីឡាករ របស់ក្លឹបយក្សអេស្បាញ Barcelona បានលើកឡើងថា កីឡាករខ្ចីជើង ដែលកំពុងលេងឲ្យក្លឹប Brighton កីឡាករ Ansu Fati នោះគឺនឹងត្រូវក្លឹបបើកទ្វារស្វាគមន៍ ត្រឡប់មកវិញ ហើយបន្ទាប់ពីបានបង្ហាញខ្លួន នៅអង់គ្លេសកន្លងមកនេះ។

រដូវកាលមុន Fati ហាក់ដូចជាមិនបានបង្ហាញ សមត្ថភាពបានល្អឡើយក្រោមការដឹកនាំ របស់លោក​ Xavi ដែលធ្វើឲ្យមានទៅដល់ការសម្រេចចិត្តបញ្ចេញ គាត់ចេញទៅចូលរួមក្លឹប Brighton ក្នុងកុងត្រាខ្ចីជើងបណ្តោះអាសន្ន។

ទោះបីជាយ៉ាងណាក្តីមកទល់ បច្ចុប្បន្ននេះគេពុំទាន់ដឹងទេថា កីឡាកររូបនេះនឹងមាន បំណងចង់វិល អេស្បាញវិញឬយ៉ាងនោះទេ ខណៈដែលមានការចាប់អារម្មណ៍ពីក្លឹបធំៗ មួយចំនួនក្នុងនោះមានទាំងក្លឹបបិសាចក្រហម Man UTD ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top