កីឡា

Leverkusen បដិសេធមិនលក់ កីឡាករគោលដៅ ២រូប របស់ Chelsea ឡើយ

Xinhua

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹប Bayer Leverkusen បានបញ្ជាក់ច្បាស់ហើយថា នឹងមិនលក់កីឡាករគោលដៅ របស់ក្លឹប Chelsea និង Liverpool ឡើយ។

កីឡាករ Jonathan Tah និងកីឡាករ Piero Hincapie សុទ្ធស្ថិតនៅក្នុងបញ្ជីកីឡាករ គោលដៅរបស់ក្លឹបទាំងពីរ នៅខែមករាខាងមុខនេះ ប៉ុន្តែទោះបីជាយ៉ាងណា ប្រធានក្លឹប លោក Simon Rolfes បានចេញមកអះអាង ហើយថា គ្មានកីឡាករឆ្នើមៗ របស់ក្លឹបណាម្នាក់នឹង ចាកចេញឡើយ។

កន្លងមកថ្មីៗនេះមានការចេញ ផ្សាយថាកីឡាករ Tah ដែលមានវ័យ២៧ឆ្នាំ នឹងត្រូវបានក្លឹបលក់ចេញ ក្នុងតម្លៃ១៦លានផោន ខណៈដែលកីឡាករ Hincapie វ័យ២១ឆ្នាំក៏​នឹងអាចត្រូវបានក្លឹបលក់ ចេញនៅក្នុងខែមករានេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top