លឹបយក្សបារាំង Paris Saint-Germain បានលត់ក្លឹបលីគទី៦បារាំង Revel ក្នុងលទ្ធផល ៩ ទល់នឹង ០ នៅក្នុងក្របខ័ណ្ឌ Coupe de France ដែលជាពានមានកម្រិតស្មើនឹងពាន FA Cup អង់គ្លេស។
នេះជាលើកទី ៣ ហើយ ដែល PSG ធ្វើបានសម្រេចក្នុងការលត់គូប្រកួត ក្នុងលទ្ធផល ៩-០ ជាង ១០ ឆ្នាំចុងក្រោយ។ លើកទី ១ គឺក្នុងកម្មវិធី Ligue 1 កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៦។ ពេលនោះ PSG ឈ្នះ Troyes ៩-០។ លើកទី ២ គឺនៅថ្ងៃទី ១៩ មីនា ឆ្នាំ ២០១៩ ដែល PSG ឈ្នះ Guingamp ៩-០។
នៅក្នុងប្រកួតកាលពីថ្ងៃទី៧ មករាកន្លងទៅ PSG បានរកគ្រាប់បាល់ដំបូងនៅនាទីទី១៦ ដោយខ្សែប្រយុទ្ធបារាំង Kylian Mbappe។ Mbappe បន្តស៊ុត ២គ្រាប់ នៅនាទីទី ៤៥ និងនាទីទី៤៨ ដែលធ្វើឱ្យគេរកបាន Hat-Trick (ស៊ុត ៣គ្រាប់ក្នុងមួយប្រកួត) នៅក្នុងប្រកួតនេះ។
ចំណែកឯ ៦គ្រាប់គឺ កើតចេញពីការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Revel មួយគ្រាប់ រកបានដោយខ្សែប្រយុទ្ធបារាំង Kolo Muani ២គ្រាប់ ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដោយខ្សែប្រយុទ្ធព័រទុយហ្គាល់ Gonçalo Ramos មួយគ្រាប់ ហើយរកបានដោយអតីតខ្សែស្លាប Real Madrid កីឡាករ Marco Assensio មួយគ្រាប់ ហើយរកបានដោយខ្សែបម្រើអ៊ីតាលី Ndour មួយគ្រាប់៕
ប្រភព៖sabay