កីឡា

ក្រុមអត្តពលិក ៨៥នាក់ ចូលរួមការប្រកួតកីឡាវាយកូនឃ្លី លើតុជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៤ នៅសាលដំបូលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៤នេះ ការប្រកួតប្រព្រឹត្តិមានរយៈពេល ៥ ថ្ងៃ ចាប់ថ្ងៃទី១០ ដល់១៤ ខែមករា ឆ្នាំ២០២៤ រៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមាន១៨ ក្លិប និងសមាគម លើ ៧ វិញ្ញាសា ។

វិញ្ញាសាទំាង ៧ រួមមានវិញ្ញាសាក្រុមបុរសក១ វិញ្ញាសាគូបុរសក១ វិញ្ញាសាឯកត្តបុរសក១ វិញ្ញាសាឯកត្តនារី វិញ្ញាសាក្រុមយុវជនក២ វិញ្ញាសាគូយុវជនក២ និងវិញ្ញាសាឯកត្តបុរសក២ដែលមានកីឡាករ-កីឡាការិនី ៨៥ នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top