កីឡា

ភ្ញាក់ផ្អើលព័ត៌មានថា លោក Mikel Arteta ចង់ឈប់ពី Arsenal

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកជនជាតិអេស្បាញ លោក Mikel Arteta បានធ្វើឲ្យមាន ព័ត៌មាន គួរឲ្យភ្ញាក់ផ្អើលមួយថា លោកនឹងលាលែងចេញ ពីតំណែងគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenalនៅរដូវក្តៅនេះ ។

ដំណឹងនេះបានធ្វើឡើង បន្ទាប់ពីលោក Jurgen Klopp ក៏បានសម្រេចចិត្តភ្លាមៗ ក្នុងការដកខ្លួនចេញ ពីតំណែងគ្រូបង្វឹកហង្សក្រហម Liverpool នៅត្រឹមចុងរដូវកាលនេះ និងលោក Xavi ចេញពីតំណែងនៅត្រឹមខែមិថុនា។

លោក Arteta បានក្លាយទៅជាគ្រូបង្វឹកកំពូលទី៣ ហើយដែលនឹងត្រូវសម្រេចចិត្ត ធ្វើបែបនេះ ប៉ុន្តែក៏មានលេចឬព័ត៌មានថា លោកអាចនឹងទទួលយកការងារ ជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelonaវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top