យប់មិញនេះ ការប្រកួតរវាងក្រុម Man City ជាមួយនឹងក្រុម Brentford ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយដោយអាចយក ឈ្នះម្ចាស់ផ្ទះក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង១ដែលក្នុងនោះ Foden ជាអ្នករកគ្រាប់បាល់ បានទាំង៣ម្នាក់ឯង។
ម្ចាស់ផ្ទះ Brentford គ្រប់គ្រងបាល់បានតែ២៧ភាគរយប៉ុណ្ណោះ ហើយស៊ុតចំគោលដៅបាន តែ៣ដងខណៈដែលក្រុមភ្ញៀវ Man City គ្រប់គ្រងបាល់បានទៅដល់ ៧៣ភាគរយនិងស៊ុតចំគោលដៅ១៥ដង បញ្ចូលទីសម្រេចបាន៣គ្រាប់។
៣គ្រាប់ហ៊ែតទ្រីករបស់ Foden កើតឡើងនៅនាទីទី៤៥បូក៣ម្តងនាទី ទី៥៣ម្តងនិង នាទីទី៧០ម្តងហើយវាបានធ្វើឲ្យ Man City កើនពិន្ទដល់៤៩ឡើងទៅលេខរៀងទី២ បណ្តោះអាសន្នក្នុងតារាង កំពូលខណៈដែល Liverpool ដែលនៅលើកំពូលតារាង មាន៥១ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី