កីឡា

Barkley វ័យ៣០ឆ្នាំ ក្លាយជាគោលដៅ របស់ Man UTD

AFP

The Eurosport ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបបិសាចក្រហម​ Man UTD ពេលនេះកំពុងមាន ចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងកីឡាករ ខ្សែបម្រើការពារម្នាក់ ដើម្បីមកជំនួស តំណែងរបស់កីឡាករ Casmiero។

ក្រោមការដឹកនាំនិងសម្រេចចិត្ត ពីសំណាក់គណកម្មការ គ្រប់គ្រងក្លឹបដែលមានលោក Sir Jim Ratchliffe និងលោក Sir David Brailsford ផងពួកគេទាំងពីរ គឺជាអ្នកដែលពេញចិត្តទៅនឹងទំរង់លេងរបស់ Barkley ខ្លាំងណាស់ហើយដោយសារ តែធ្លាប់ធ្វើការជាមួយគ្នាកាលពីពេលនៅក្លឹប Nice ឯប្រទេសបារាំផងដែរ ។

Barkley ដែលកំពុងលេងឲ្យក្លឹប Luton ពេលនេះកំពុងមានទំរង់លេងល្អខ្លាំង ជាងគេប៉ុន្តែទោះបីជាយ៉ាងណាក្តីហាក់ ដូចជាមិនអាចជួយក្រុម ឲ្យគេចចេញពីតំបន់ ដែលត្រូវគេកាត់ចោល នៅរដូវកាលក្រោយបាននោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top