កីឡា

ខ្សែប្រយុទ្ធជប៉ុន ធ្លាប់ជួយ Leicester លើកពានអង់គ្លេស នឹងចូលនិវត្តឆ្នាំនេះ

AFP

ទីបំផុតកីឡាករខ្សែ ប្រយុទ្ធជប៉ុន Shinji Okazaki ដែលបានកសាងកេរ្ត៍ឈ្មោះ យ៉ាងល្បីល្បាញអំឡុង ឆ្នាំ២០១៥ និង២០១៦ នៅលីគកំពូលអង់គ្លេសនោះ នឹងត្រូវសម្រេចចិត្តចូលនិវត្ត ពីពិភពបាល់ទាត់ ហើយនៅចុងរដូវកាលនេះ ។

កីឡាករវ័យ៣៧ឆ្នាំរូបនេះ គឺជាចំណែកដ៏សំខាន់ នៃការលើកពានរង្វាន់លីគកំពូល អង់គ្លេសជាប្រវត្តិសាស្ត្ររបស់ក្លឹប Leicester City ហើយបច្ចុប្បន្ន ទោះបីជាយ៉ាងណាក្តីកាត់នៅ តែបន្តលេងជាមួយនឹងក្លឹប នៅលីគទី២របស់អង់គ្លេស នៅឡើយ។

Shinji Okazaki ធ្លាប់លេងឲ្យក្លឹប នៅលីគកំពូលប៊ែលហ្ស៊ិក Sint-Truiden ហើយបានផ្ទេរមកចូលរួម Leicester City កាលពីឆ្នាំ២០១៦ និងបានជួយក្លឹបលើកពានអង់គ្លេស ហើយបច្ចុប្បន្ននៅតែបន្តមានឈ្មោះ ជាកីឡាករជប៉ុន ដែលអាចរកគ្រាប់បាល់ច្រើន ជាងគេបំផុតទី៣ នៅលីគអង់គ្លេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top