បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅក្នុងសុន្ទរកថា សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិច មានបំណងធ្វើចំពោះប្រទេសរុស្ស៊ី នូវអ្វីដែលខ្លួនបានធ្វើ ចំពោះអ៊ុយក្រែន និងប្រទេសជាច្រើន ផ្សេងទៀត នោះប្រែក្លាយវាទៅជារដ្ឋស្លាប់ និងបរាជ័យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ីបានប្រាប់ សភាសហព័ន្ធ ដែលជាការប្រមូលផ្តុំមន្ត្រី និងឥស្សរជនរុស្ស៊ីនាំមុខគេថា “លោកខាងលិចដែលមានទម្លាប់ធ្វើអាណានិគម និងត្រូវបានប្រើ ដើម្បីបញ្ឆេះជម្លោះជាតិ នៅទូទាំងពិភពលោក មានចេតនា ដែលហួសពីការបញ្ឈប់ការ អភិវឌ្ឍន៍របស់យើង”។
លោកបានបន្ថែមថា «ជំនួសឲ្យរុស្ស៊ី ពួកគេចង់បានកន្លែងអាស្រ័យ ក្រៀមស្វិត និងស្លាប់ ជាកន្លែងដែលពួកគេអាចធ្វើអ្វីៗតាមអំពើចិត្ត។
យោងតាមលោក ពូទីន , ប្រជាជនរុស្ស៊ី និងការរួបរួមជាតិរបស់ខ្លួន ប្រឈមមុខនឹងការ គំរាមកំហែងពីបរទេស គឺជាអ្វីដែលការពារប្រទេសជាតិ ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលមានតួនាទីការពារស្ថាប័ន នៅមូលដ្ឋានអធិបតេយ្យភាពជាតិ។
លោកប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាថា “យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់យើងទេ” ៕
ប្រែសម្រួលៈ ណៃ តុលា