The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Harry Maguire ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបបិសាចក្រហម Man UTD បានលើកឡើងថា បច្ចុប្បន្ននៅក្លឹបមានកីឡាករម្នាក់ ដែលមានទំរង់លេង ដូចកីឡាករឆ្នើម Jude Bellinghamដែរ ។
Maguire ជឿជាក់ថា កីឡាករវ័យក្មេង Kobbie Mainoo នឹង អាចមានសមត្ថភាព ព្រមទាំងកសាងខ្លួន ឲ្យមានទំរង់លេង កាន់តែខ្លាំង ដូចទៅកីឡាករ Jude Bellingham ដែរទោះបច្ចុប្បន្នមានវ័យ ទើបតែ១៨ឆ្នាំ និងទើបបង្ហាញ ខ្លួននៅជម្រើសឈុតធំ របស់ក្លឹបប៉ុណ្ណោះ ។
Mainoo បានបង្ហាញខ្លួនដំបូងឲ្យ Man UTD កាលពីខែវិច្ឆិកា និងបានបង្ហាញគ្រប់គ្នា យ៉ាងច្បាស់អំពីសមត្ថភាព របស់គាត់ជាពិសេស ការបង្ហាញខ្លួនចុង ក្រោយក្នុងការប្រកួត ដ៏សំខាន់នៅពាន FA Cup ជាមួយនឹង Liverpool ៕
ប្រែសម្រួល៖ស៊ុនលី