ព័ត៌មានអន្តរជាតិ

ស្លាប់៤០នាក់ និងរបួសជាង១០០នាក់ ក្នុងការបាញ់ប្រហារ នៅទីក្រុងមូស្គូ

Xinhua

រុស្ស៊ី ៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៤០ នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស ក្នុងការវាយប្រហារភេរវកម្ម នៅផ្សារទំនើប Crocus City Hall និងកន្លែងប្រគុំតន្ត្រី ភាគពាយព្យនៃទីក្រុងម៉ូស្គូ ។

យោងតាមក្រសួងស្ថានការណ៍ គ្រាអាសន្នថា មនុស្សប្រមាណ១០០នាក់ ត្រូវបានក្រុមពន្លត់អគ្គិភ័យ ជួយសង្គ្រោះទៅកាន់ទីសុវត្ថិភាព។ អង្គភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះកំពុងប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងចម្បងរបស់ពួកគេ គឺសំដៅស្វែងរក និងជួយសង្គ្រោះ។
អ្នកពន្លត់អគ្គីភ័យបានជម្លៀស មនុស្សប្រហែល ១០០ នាក់ចេញពីបន្ទប់ក្រោមដីនៃអគារ ចំណែកការងារកំពុងដំណើរ ការដើម្បីជួយសង្គ្រោះអ្នកដទៃ ពីដំបូលដោយប្រើជណ្តើរយន្ត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា មនុស្សរហូតដល់ ៦២០០ នាក់អាចក្នុងអគារ នៅពេល ការបាញ់ប្រហារបានចាប់ផ្តើម ដោយសារការប្រគុំតន្ត្រី ដែលបានគ្រោងទុកត្រូវបានលក់អស់ ។

សាក្សីបានប្រាប់អ្នកសារព័ត៌មានថា មនុស្សបានសាងសង់ របាំងបណ្តោះអាសន្ន ហើយព្យាយាមទម្លុះតាមបង្អួច ដើម្បីគេចខ្លួន។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយសារទំហំ នៃការវាយប្រហារ និងគ្រោះមហន្តរាយ ដែលបានលេបត្របាក់ផ្សារ។
Crocus City Hall ជាផ្សារទំនើបធំមួយ និងកន្លែងតន្ត្រីនៅភាគពាយព្យ នៃរដ្ឋធានីរុស្ស៊ី បានរងការវាយប្រហារ ដោយជនមិនស្គាល់មុខ កាលពីល្ងាចថ្ងៃសុក្រ ។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ប្រដាប់ដោយកាំភ្លើងវែងបានវាយប្រហារអ្នកទស្សនា ហើយបានកំណត់គោលដៅសាល ប្រគុំតន្ត្រីដោយដុតវាចោល។

ក្រុមអ្នកវាយប្រហារបានវាយលុក ទីតាំងស្ថិតនៅចុងម្ខាង នៃអគារធំទូលាយក្នុងតំបន់មូស្គូ មុនពេលការប្រគុំតន្ត្រីដោយក្រុមតន្រ្តីរ៉ុក Picnic ដែលគ្រោងធ្វើនៅល្ងាចថ្ងៃសុក្រ។ Crocus City Hall មានសាលប្រគុំតន្ត្រី អាងចិញ្ចឹមត្រី ផ្សារទំនើប និងកន្លែងរៀបអាពាហ៍ពិពាហ៍៕
ដោយ៖លី ភីលីព

Most Popular

To Top