ការប្រកួតរវាងក្រម Chelsea និង Man UTD យប់មិញត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏អស្ចារ្យបំផុត សម្រាប់ពានរង្វាន់លីគអង់ គ្លេសរដូវកាលនេះ ដោយសារតែគ្រាប់បាល់ រវាងក្រុមទាំង២បានកើតឡើង
ទៅដល់៧គ្រាប់និងមានភាព ស្វិតស្វាញបំផុត។
១គ្រាប់ដំបូងកើតឡើងដោយកីឡាករ Gallagher តាំងពីនាទីទី៤និងមួយគ្រាប់ បន្ថែមដោយ Palmer នៅនាទីទី១៩ប៉ុន្តែត្រូវបាន តាមពីក្រោយដោយកីឡាករ Garnacho នៅនាទីទី៣៤និងមួយគ្រាប់ទៀត
តាមស្មើដោយ Fernandes នៅនាទីទី៣៩ ។
Man UTD មានឳកាសនាំមុខវិញ ដោយកីឡាករ Garnacho ដដែលនៅនាទីទី៦៧ ហើយអូសបន្លាយ រហូតដល់នាទីទី៩០បូក១០ទើប Palmer អាចរកតាមស្មើនិងបន្តត្រឹមតែ ១នាទីរកបានមួយគ្រាប់ជ័យជំនះ
ដ៏អស្ចារ្យនៅនាទីទី៩០បូក១១ ។
៣ពិន្ទុនេះធ្វ្យ Chelsea ឡើងបាន ទៅលេខរៀងទី១០ខណៈដែល Man UTD មាន៤៨ពិន្ទុបន្តស្ថិត នៅលេខរៀងទី៦ នៅឡើយក្នុងតារាង៕
ប្រែសម្រួល៖ស៊ុនលី