យោងតាមការចេញផ្សាយរបស់ ESPN បានឲ្យដឹងថា ក្រុមយក្សអេស្បាញ Real Madrid បានបង្ហាញនូវផែនការ ចង់ប្រកួតជាមួយនឹងក្រុម Man City ក្នុងវគ្គជម្រុះពានរង្វាន់ Champions League វគ្គ៨ ក្រុមចុងក្រោយដោយបិទដំបូល កីឡាដ្ឋាន Santiago Bernabeu ។
Real Madrid បានដាក់សំណើរទៅ UEFA រួចរាល់ហើយ ដើម្បីរៀបចំការប្រកួតជើងទី១នេះ ដោយយល់ឃើញថា វាគឺជារឿងដែលល្អខណៈ ដែលការកីឡាដ្ឋាន ក៏បានរៀបចំកែប្រែ ជាច្រើនមកហើយ ដូច្នេះការបិទដំបូល នឹងធ្វើឲ្យបរិយាកាសនៃការប្រកួតកាន់ តែមានលក្ខខណ្ឌល្អ ។
គួរឲ្យដឹងដែរថា Man City នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងម៉ាទ្រីឌ នៅក្នងការប្រកួតជុំទី១ ដោយមិនមានវត្តមានរបស់កីឡាករ ខ្សែការពារខ្លាំងទី២គឺ Kyle Walker និង Nathan Ake ឡើយដោយកីឡាករ ទាំងពីរត្រូវបានដក ឈ្មោះចេញពីបញ្ជីកីឡាករ ទាំង២១នាក់រួចមកហើយ ៕
ប្រែសម្រួល៖ស៊ុនលី