The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា នឹងខកខានក្នុងការចរចា ជាមួយនឹងកីឡាករខ្សែ ប្រយុទ្ធម្នាក់ ដែលក៏ជាគោលដៅ របស់ក្លឹប ញញួរធំ West Ham ផងដែរ ។
ប្រភពដដែលបានសរសេរថា កីឡាករខ្សែប្រយុទ្ធឆ្នើម Santiago Gimenez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Feyenoord បានក្លាយទៅជាគោល ដៅ របស់ក្លឹប Arsenal ជាយូរមកហើយ ប៉ុន្តែប្រហែលជានឹង ខកខានការងារនេះ ដោយទុកឲ្យត្រឹម តែ West Ham ប៉ុណ្ណោះដែលកំពុងបន្តការចរចា ។
កីឡាកររូបនេះបានបង្ហាញ ទំរង់លេងយ៉ាងខ្លាំង ចាប់តាំងតែពីបានផ្ទេរមក ចូលរួមក្លឹបហូឡង់នេះ កាលពីឆ្នាំ២០២២ ដោយអាចរកបាន៤៧គ្រាប់ មកហើយក្នុងការបង្ហាញ ខ្លួនគ្រប់ការប្រកួតចំនួន៨៥លើក
កន្លងមកហើយបច្ចុប្បន្ន ក៏ជាគោលដៅ របស់ក្លឹបធំៗផ្សេងទៀតដូចជា Spurs និង AC Milan ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី