“Rockstar” របស់ LISA ឈរលេខរាងលំដាប់ទី ១ នៅលើ Billboard Global Excl សហរដ្ឋអាមេរិក។ ក្នុងតារាងចម្រៀងល្បីៗសហរដ្ឋអាមេរិក បទចម្រៀងរបស់ lisa ជាប់លេខ១ ជាលើកដំបូងរបស់នាង។
Lisa បានក្លាយជាសមាជិកទី ៣ របស់ BLACKPINK ជាមួយនឹងចំណាត់ថ្នាក់ទោល លេខ ១ លើការស្ទង់មតិ ដោយក្រុមខ្លួនបានជាប់ ចំណាត់ថ្នាក់កំពូលតារាង ចំនួន ៣ ។ BLACKPINK គឺជាក្រុមតែមួយគត់ដែលមានសមាជិក ជាច្រើនដែលបានដឹកនាំបញ្ជីទោល ហើយឥឡូវនេះបានក្លាយជាក្រុមដំបូង ដែលមានសមាជិករហូតដល់បីនាក់ ដែលមានបានជាប់លេខ ១ ដោយខ្លួនឯងលើ Billboard Global Excl។
“Rockstar” របស់ LISA ជាប់លេខ១ នៅ Global Excl សហរដ្ឋអាមេរិក ជាមួយនឹងការផ្សាយ ចំនួន ៩៤.២ លាន និង ៤៤,០០០ បានលក់នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៨ ខែមិថុនាដល់ថ្ងៃទី ៤ ខែកក្កដា បន្ទាប់ពីការចេញ ផ្សាយនៅថ្ងៃទី ២៧ ខែមិថុនា។
តារារ៉េប និងជាតារាចម្រៀង សញ្ជាតិថៃរូបនេះ ទទួលបានចំណាត់ថ្នាក់កំពូលពីរ មុនឈានដល់ Global Excl។ ហើយ“Rockstar” LISA ឈរលេខរាងទី១ រយៈមួយសប្តាហ៍រហូតដល់ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ៕