កីឡា

កូនប្រសារ របស់មហាសេដ្ឋី Bill Gates ដកខ្លួនចេញ ពីការប្រកួតកីឡា ជិះសេះអូឡាំពិក ដោយសារ សេះរបស់លោកមានរបួស

Nassar's Instagram

បារាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករជិះសេះ Nayel Nassar ដែលរៀបការជាមួយកូនស្រីច្បង របស់សហស្ថាបនិក Microsoft លោក Bill Gates គឺ អ្នកនាង Jennifer បានដកខ្លួនចេញ ពីការប្រកួតកីឡាអូឡាំពិក លើប្រភេទកីឡាជិះសេះឆ្នាំនេះ ជាផ្លូវការហើយ ដោយសារសេះរបស់លោកមានឈ្មោះ Coronado មានរបួសមិនអាចចូលរួមប្រកួតបាន។

កាលថ្ងៃទី ៣ ខែសីហា កីឡាករ Nassar បានប្រកាស នៅលើ Instagram ថា  ខ្ញុំមានការសោកស្តាយណាស់ ដែលខ្ញុំប្រកាសពីការដកខ្លួន របស់ខ្ញុំចេញការប្រកួត កីឡាអូឡាំពិកឆ្នាំ ២០២៤ ។ លោកបានបន្ថែមថា បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ ពេទ្យសត្វ ជាលើកដំបូង ដោយជោគជ័យ កាលពីដើមសប្តាហ៍នេះ Coronado ជាអកុសល បានរងរបួសតិចតួចនៅថ្ងៃបន្ទាប់ ហើយគួរឲ្សោកស្តាយ ដែលយើងត្រូវបញ្ចប់ដំណើរ កីឡាអូឡាំពិករបស់យើងនៅទីនេះ ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីការពិភាក្សា យ៉ាងល្អិតល្អន់ ជាមួយក្រុមពេទ្យសត្វរបស់យើង និងសហព័ន្ធអេហ្ស៊ីប ហើយយើងទាំងអស់គ្នា យល់ស្របថា វាជាកាតព្វកិច្ចរបស់យើង ក្នុងការផ្តល់អាទិភាព ដល់សុខភាព និងការស្តារឡើងវិញរយៈពេលវែងរបស់ Coronado ។

កីឡាករ Nassar ក៏បានកត់សម្គាល់នូវច្បាប់ ដ៏តឹងរ៉ឹងរបស់ការប្រកួត ដែលហាមឃាត់ការប្តូរណាមួយ បន្ទាប់ពីការត្រួតពិនិត្យសេះដំបូង ដោយបង្ខំឲ្យពួកគេ ដកចេញទាំងស្រុង ។ លោកបានសង្កត់ធ្ងន់ថា សុខុមាលភាពសេះ នៅតែជាអាទិភាពបំផុតរបស់យើង ហើយយើងកំពុងដោះស្រាយ ការពិតដែលយើង កំពុងធ្វើការសម្រេចចិត្តដ៏ល្អបំផុត សម្រាប់សុខុមាលភាព នៃសេះដ៏អស្ចារ្យរបស់យើង Coronado ។
លោកបានបញ្ចប់ការប្រកាស របស់លោក ដោយជូនពរមិត្តរួមការងារ របស់លោកឲ្យជួបតែសំណាងល្អ ក្នុងការប្រកួតដែលនៅសល់ ដោយឆ្លុះបញ្ចាំងពីភាពក្លាហាន និងសុទិដ្ឋិនិយម សម្រាប់ព្រឹត្តិការណ៍ នាពេលអនាគត៕

Most Popular

To Top