ភ្នាក់ងារអវកាសណាសាបាននិយាយថា ទិន្នន័យនៃយានអវកាសដែលបានបង្ហាញអំពី ការរលាយដុំថ្មនៃភពព្រះច័ន្ទ ប្រហែលជាធ្លាប់បានកើតឡើង កាលពីអតីតកាល ហើយវាបានបន្តនៅ ក្នុងរយៈពេលដ៏យូរជាង ការរំពឹងទុក របស់អ្នកវិទ្យាសាស្រ្តទៅទៀត។
ក្រុមអ្នកវិទ្យាសាស្រ្តនៃមហាវិទ្យាល័យ Brown បាននិយាយថា សមុទ្រមួយដែលបានកើតឡើងដោយការរលាយថ្ម បានធ្វើការគ្របដណ្តប់ផ្ទៃខាងលើនៃភពព្រះច័ន្ទទាំងមូល នៅក្នុងប្រវតិ្តសាស្រ្តរបស់វាតាំងបីរាប់លានឆ្នាំមុន។ ក៏ប៉ុន្តែការវិនិច្ឆ័យថ្មីបានបង្ហាញថា ការរលាយនៃថ្ម នោះមិនត្រូវបានបញ្ចប់ នៅពេលនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ទិន្នន័យដែលទទួលបានពី ឧបករណ៍ឡាស៊ែរ Altimeter នៅក្នុងគោចរភពព្រះច័ន្ទ របស់ភ្នាក់ងារអវកាសណាសា បានបង្ហាញអំពី ព្រឹត្តិការណ៍ ដែលបានកកើតឡើង ជាបាសាំងទឹកមួយ នៅភាគខាងលិច នៃភពព្រះច័ន្ទ ដែលត្រូវបានកើតឡើង ដោយសារការរលាយនៃថ្ម។ គួរបញ្ជាក់ដែរ ថាបាសាំងទឹកទាំង ៣០កន្លែង នៅភពព្រះច័ន្ទផ្ទុកទឹកបាន ២៤០ ០០០ ម៉ាលគូប។
ដោយ៖ ហង្ស សុបញ្ញា
