កីឡា

Fofana បដិសេធសំណើររបស់ Man UTD ហើយចូលរួមជាមួយនឹង AC Milan

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាតារាឆ្នើមរបស់ក្លឹប Monaco កីឡាករ Youssouf Fofana ត្រូវបានគេដឹងថាបានសម្រេចចិត្តបដិសេធក្លឹបបិសាចក្រហម Man UTD ហើយសង្ឃឹមថានឹងអាចចូលរួមជាមួយនឹងក្លឹប AC Milan ជំនួសវិញ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករ Fofana ចង់ចូលរួមជាមួយនឹងក្លឹប AC Milan ឲ្យបាននៅរដូវក្តៅនេះឬយ៉ាងយូរបំផុតនៅរដូវក្តៅឆ្នាំក្រោយខណៈដែលកុងត្រារបស់គាត់ជាមួយនឹងក្លឹប Monaco គឺបានបញ្ចប់ទៅហើយ។

កីឡាករខ្សែបម្រើរូបនេះថែមទាំងបដិសេធក្លឹប West Ham រួចមកហើយផងដែរនិងបានបញ្ជាក់ថាគាត់មិនចង់ធ្វើការនៅក្រោមការដឹកនាំរបស់លោក Erik Ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប Man UTD នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top