ប្លែកៗ

អ្នកជំនាញនិយាយថា ជំងឺខ្ជិលអាច ព្យាបាលបាន

yahoo

អាមេរិក ៖ តាមការពិតអ្នក ដែលត្រូវបានគេហៅថា ជាមនុស្សខ្ជិល មិនមែនខ្ជិលទាំងស្រុងនោះទេ ដោយឡែកពួកគេគ្រាន់ តែមានអារម្មណ៍តក់ស្លុត នៅពេលដែលពូកគេមាន កិច្ចការអ្វីមួយ ដែលត្រូវបំពេញតែប៉ុណ្ណោះ។

នៅពេលខ្លះទៀត វាគឺជាទំលាប់ របស់មនុស្សម្នាក់ៗ ដោយពួកគេតែងតែកុហកខ្លួនឯង ក្នុងការចែកពេលវេលា ដើម្បីធ្វើកិច្ចការទាំងនោះ ហើយជាចុងបញ្ចប់អ្វីដែលពួកគេរំពឹងទុកថា នឹងត្រូវធ្វើក៏បានទទួលបរាជ័យ។ ដូច្នេះហើយអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយចំនួន ដើម្បីឲ្យអ្នកអាចយកជ័យជំនះលើភាពខ្ជិលរបស់អ្នកបាន។

១.ចងចាំថាអ្នកត្រូវឲ្យរង្វាន់ខ្លួនឯង សំរាប់ភាពជោគជ័យរបស់អ្នកៈ ប្រសិនជាអ្នកបើអ្នកមានកិច្ចការ អ្វីមួយដែលត្រូវបំពេញ អ្នកត្រូវប្រាប់ខ្លួនងងថា អ្នកនឹងទទួលរង្វាន់ បន្ទាប់ពីកិច្ចការមួយនេះត្រូវបានបញ្ចប់ បើទោះបីវាជាកិច្ចការដ៏តូចមួយក៏ដោយ។

២.គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហាៈ តើវាគឺអ្វីដែលអ្នកគួរតែធ្វើព្រងើញកន្តើយដាក់មែនទេ? តើវាគឺជាអ្វីដែលអ្នកដទៃអាចជួយអ្នកបាន? តើអ្នកអាចបំភ្លេចវាបានដែលឬទេ?

៣.ត្រូវទុកចិត្តលើខ្លួនឯងថាអ្នកអាចធ្វើបានៈ អ្នកដែលមានអារម្មណ៏ថាខ្ជិលគឺជាអ្នកដែលក្បត់នឹងឧត្តមគតិខ្លួនឯង ឬក៏គ្មានទម្លាប់ក្នុងការលើកទឹកចិត្តខ្លួនឯងតាំងពីតូច។ ដូច្នេះអ្នកពុំចាំបាច់រលឹកពីអារម្មណ៏តាំងពីអតីតកាលរបស់អ្នកនោះទេ ដោយអ្នកគ្រាន់តែប្រាប់ខ្លួនអ្នកថា អ្នកអាចធ្វើកិច្ចការនោះបាន ព្រមទាំងទាំងខិតខំធ្វើវាឲ្យបានសំរេច។

៤.ចូរកុំខ្លាចក្នុងការរកជំនួយពីអ្នកដទៃៈ ការតស៊ូជាមួយនឹងកិច្ចការ គ្រប់បែបយ៉ាង គឺមានន័យថាអ្នកនឹងត្រូវមិនសូវ មានទំនាក់ទំនងជាមួយអ្នកដទៃ។ ជាមួយគ្នានេះដែរភាព ខុសប្លែកគ្នា រវាងកិច្ចការដែលលំបាក និងកិច្ចការដែលមិនអាចធ្វើទៅបាន វាអាចមានផលប៉ះពាល់ដល់ការតាំងចិត្តរបស់មនុស្សម្នាក់។

លោក John C. Maxwell បានធ្វើសេចក្តីបកស្រាយថា អ្នកអាចសម្របខ្លួនទៅនឹងបែបបទ នៃការមានអារម្មណ៍ខ្ជិល បានដើម្បីបង្កើន ការលើកទឹកចិត្តរបស់ខ្លួនអ្នក ផ្ទាល់ឲ្យមានអារម្មណ៏វិជ្ជមាន ព្រមទាំងមានអារម្មណ៍ថា អាចទុកចិត្តលើខ្លួនឯងបាន។

ដោយឡែក មានពាក្យស្លោកមួយឃ្លាបានលើកឡើងថាៈ “កន្ទុយមិនមែនបក់ឆ្កែទេ តែឆ្កែបក់កន្ទុយ” ដោយពាក្យស្លោក មួយនេះចង់បានន័យថា អ្នកត្រូវបញ្ជាលើឆ្អឹងខ្ជិលរបស់អ្នក ហើយអ្នកមិនត្រូវឲ្យពួកវាបញ្ជាលើអ្នកនោះទេ ។
ម្យ៉ាងវិញទៀត មានដំបូន្មាន ជាច្រើនដែលអ្នកអាចធ្វើការ អនុវត្តតាម ក៏ប៉ុន្តែប្រសិនបើអ្នកមានថវិកា គ្រប់គ្រាន់អ្នកគួរ តែរកអ្នកដទៃ ឬក៏គ្រូបង្វឹកដើម្បីជួយអ្នក ក្នុងការអនុវត្តនូវវិធីអស់ទាំងនោះ ពីព្រោះការធ្វើបែបនេះ វាអាចកាន់តែមានប្រសឹទ្ធភាព។

៥.សំរេចចិត្តចាប់ផ្តើមធ្វើការ និងព្យាយាមសំរេចវាឲ្យបានៈ ជីវិតគឺតែងតែមានការលំបាក។ មួយវិញទៀត អ្នកដឹងថា ការពិតមួយនេះមិនអាច ផ្លាស់ប្តូរបានឆាប់ប៉ុណ្ណា អ្នកអាចចាប់ផ្តើមកែប្រែខ្លួន អ្នកឲ្យក្លាយជាអ្នកទទួល ជ័យជំនះគ្រប់ការងារឆាប់ប៉ុណ្ណឹង ។

កែប្រែខ្លួនអ្នកឲ្យកាន់ តែប្រសើរឡើង និង បង្កើនឆន្ទៈរបស់អ្នក ដើម្បីឲ្យការខិតខំប្រឹង ប្រែងធ្វើកិច្ចការផ្សេងៗ ក្លាយជាទំលាប់ ។

Most Popular

To Top