កីឡា

Man UTD ទទួលជ័យជំនះលើ Leicester Cityតែបន្តស្ថិតនៅពាក់កណ្តាល តារាងនៅឡើយ

AFP

ទីបំផុតអ្នកគាំទ្រ បិសាចក្រហម Man UTD បានទទួលអារម្មណ៍រីករាយ ត្រឡប់មកវិញ បានបន្តិចហើយក្រោយការ ធ្វើដំណើរមកដឹកនាំថ្មី ដោយលោក Ruben Amorim ។

បន្ថែមពីនេះប្រកួតយប់មិញនេះ ក្រុមបន្តទំរង់លេងយ៉ាងល្អ ក្រោមការដឹកនាំបណ្តោះអាសន្ន របស់លោក Van  Nistelrooy ដោយអាចស៊ុតបានរហូត ទៅដល់៣គ្រាប់មិនឲ្យក្រុមភ្ញៀវ Leciester City តដៃរួចឡើយ។

៣គ្រាប់របស់ Man UTD ធ្វើបានដោយ Fernandes មួយគ្រាប់នៅនាទីទី១៧ គ្រាប់ទី២ ជាបាល់បញ្ចូលទីខ្លួនឯង ដោយកីឡាករ Kristiansen និងគ្រាប់បាល់ទី៣ធ្វើបានដោយខ្សែប្រយុទ្ធ Garnacho។

៣ពិន្ទុយប់មិញនេះធ្វើឲ្យ Man UTD មានពិន្ទុសរុប១៥ ពិន្ទឈរនៅលេខរៀងទី១៣បណ្តោះអាសន្ននៅឡើយខណៈដែល Leceister Cityមាន១០ ពិន្ទុស្ថិតនៅលេខរៀងទី១៥ ក្នុងតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top