ប្លែកៗ

តើលោកអ្នកហ៊ានបរិភោគជន្លេនឈើ របស់ហ្វីលីពីនដែរឬទេ?

afp

តាមីលុកគឺជាអាហារកម្រ និងមានរសជាតិប្លែក ។
វាមានរស់ជាតិដូចជាខ្យងសមុទ្រ។
អ្នកអាចរកឃើញ តាមីលុក បានតែនៅក្នុងព្រៃ នៃប្រទេសហ្វីលីពីនប៉ុណ្ណោះ។
ពិតជាគួរឱ្យភ្ញាក់ផ្អើល, តែវាជាការល្អ! តាមីលុកមានរស់ជាតិឆ្ងាញ់ណាស់។
ខ្ញុំឈ្មោះ Romeo Ventura ។
ខ្ញុំបានរស់នៅក្នុងភូមិ New Buswang តាំងពីកំណើតមកម្ល៉េះ ។
ខ្ញុំធ្វើការជាបុគ្គលិកកាន់ឧបករណ៍នៅក្នុងព្រៃBakawanនេះ ។
តាមីលុក អាចលូតលាស់តែនៅក្នុងដើមកោងកាងនៅទីនេះតែប៉ុណ្ណោះ។
តាមីលុក មិនសម្លាប់ឈើទេ ប៉ុន្តែពួកគេរស់នៅក្នុងឈើដែលងាប់ ឬមែកឈើងាប់។
តាមីលុក មិនពិបាករកមើលទេព្រោះវាមានច្រើនណាស់នៅលើកោះនេះ។
នៅពេលដែលអ្នកកំពុងប្រមូលផលតាមីលុក នៅក្នុងព្រៃនេះ អ្នកនឹងឃើញដើមឈើមានរន្ធនិងមានជើង និងកន្ទុយធ្វើចលនា។ នោះហើយជាវា។ មានតាមីលុកនៅខាងក្នុង។
នៅពេលអ្នកហែកឈើនោះ តាមីលុក នឹងងាប់ដោយស្វ័យប្រវត្តិនៅពេលខ្យល់ប៉ះពួកវា។
នៅពេលអ្នកទទួលទាន តាមីលុក ដំបូងយកក្បាល និងជើងចេញ បន្ទាប់មកអ្នកអាចទទួលទានបាន។
នៅក្នុងចានគោមនេះ គឺជាតាមីលុក។
បន្ទាប់មកប្រសិនបើអ្នកមានម្រេចរោយពីលើកាន់តែល្អ។ ហើយបន្ទាប់មកអ្នកអាចជ្រលក់ជាមួយទឹកជ្រលក់របស់វា។
ឆ្ងាញ់!
តាមីលុកមានរសជាតិដូចជាអយស្ទ័រ។ វាផ្អែមបន្តិច។
វាមានរសជាតិឈើនៅក្នុងវា។
តាមីលុកត្រូវបានគេស្គាល់ទូទាំងពិភពលោក។ វាល្បីល្បាញ។
វាមានរសជាតិឆ្ងាញ់ណាស់។ ពិតជាល្អណាស់!

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top