ព័ត៌មានអន្តរជាតិ

ប៉ូលិសក្រុងហាណូយចាប់ខ្លួន ៦នាក់ ពីបទរត់ពន្ធនាំចូលឧស្ម័ន នីត្រាតអុកស៊ីដជាង ៧៣០០ តោន តម្លៃ៥លានដុល្លារ ចូលវៀតណាម

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសក្រុងហាណូយបានចាប់ខ្លួនបុគ្គលចំនួន ៦ នាក់ពីបទរត់ពន្ធឧស្ម័ននីត្រាតអុកស៊ីដ (N2O) មានទម្ងន់ជាង ៧,៣៣០តោន ដែលមានតម្លៃ ៥ លានដុល្លារអាមេរិក គឺជាការបង្កើតប្រាក់ចំណេញខុសច្បាប់ចំនួន ១៣០ ពាន់លានដុង (៥.៣ លានដុល្លារអាមេរិក)។

ប៉ូលីសបានប្រកាសកាលពីថ្ងៃអង្គារថា លោក Nguyen Tuan Linh អាយុ ៣៧ ឆ្នាំ លោក Pham Minh Giang  អាយុ ៣៨ ឆ្នាំ លោក Chu Bich Ngoc អាយុ ៣៨ ឆ្នាំ និងមនុស្ស ៣ នាក់ផ្សេងទៀតកំពុងស្ថិតក្រោម ការស៊ើបអង្កេតពីបទរត់ពន្ធ និងរំលោភលើបទប្បញ្ញត្តិគណនេយ្យ ដែលបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ។

ជនសង្ស័យបានបង្កើតក្រុមហ៊ុន DCMC Vietnam Trading Co. Ltd. ដែលមានមូលដ្ឋាននៅស្រុក Nam Tu Liem នៃទីក្រុងហាណូយ ដើម្បីកេងចំណេញនូវចន្លោះប្រហោង ក្នុងនីតិវិធីនៃការនាំចូលសារធាតុនីត្រាត អុកស៊ីដត្រូវបានគេស្គាល់ថា ជាប្រភេទឧស្ម័នធ្វើឲ្យមនុស្សសប្បាយ ។ ពួកគេបានដាក់ប្រកាសនាំចូលចំនួន ៣៦៤ ដោយក្លែងបន្លំថា ឧស្ម័នជាសារធាតុបន្ថែមអាហារ។

ទំនិញដែលមានប្រភពមកពីអ្នកផ្គត់ផ្គង់បរទេស ត្រូវបានដឹកជញ្ជូនតាមខេត្ត Hai Phong និង Lao Cai ភាគខាងជើងប្រទេសវៀតណាម ហើយបានរក្សាទុកនៅទីតាំងនានាក្នុងខេត្ត Hung Yen និង Bac Ninh ក្បែរទីក្រុងហាណូយ។ ប៉ូលិសប៉ាន់ប្រមាណថា មានជាតិនីត្រាតអុកស៊ីដជាង ៧.៣៣០តោន ត្រូវបាននាំចូលដែលមានតម្លៃជាង ៥លានដុល្លារ ។

ក្រុមនេះបានលក់ហ្គាស ទៅឲ្យអាជីវកម្មផ្គត់ផ្គង់បារ ហាងស្រា និងក្លឹបរាត្រី ដោយគេចវេសពីពន្ធ និងធ្វើឲ្យរដ្ឋខាតបង់ជិត ២៤ ពាន់លានដុង (១ លានដុល្លារ) ។ អាជ្ញាធរបានរឹបអូសវត្ថុតាងរួមមាន ៣០ពាន់លានដុង និងសាច់ប្រាក់ ៩៣០០ដុល្លារ ៕

Most Popular

To Top