កីឡា

ខេមរសហព័ន្ធ តេក្វាន់ដូ ប្រកាសរៀបចំការ ប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ខែធ្នូនេះ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៩ ខែដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់ តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀបចំដោយ ខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ការប្រកួត ជើងឯកឆ្នាំ២០២៤ ខេមរសហព័ន្ធតេក្វាន់ដូ បានដាក់វិញ្ញាសាប្រកួត សរុបមានចំនួន ១៦ វិញ្ញាសា ក្នុងនោះ មានវិញ្ញាសាប្រយុទ្ធសរុបមាន ១២ វិញ្ញាសា កីឡាករ-កីឡាការិនីមានអាយុចាប់ពី១៥ -១៧ឆ្នាំឡើង និងអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាមេគុនសរុបមាន ៤ វិញ្ញាសា (១៥ឆ្នាំឡើង)។ វិញ្ញាសាប្រយុទ្ធក៏បែងចែកចេញ ជាផ្នែក គឺបុរស និងនារី ចំណែកវិញ្ញាសាមេគុន ក៏បែងចែកចេញជាផ្នែក គឺបុរស និងនារីដែរ ។

កីឡាករ-កីឡាការិនី មានអាយុចាប់ពី១៥ -១៧ឆ្នាំឡើងមាន ៥ វិញ្ញាសា៖កីឡាករប្រភេទទម្ងន់ ៤៨ គីឡូក្រាម និងលើកប្រភេទ ទម្ងន់ ៥៥ គីឡូក្រាម ខ្សែក្រវាត់ខ្មៅ១ដានឡើង ។ កីឡាការិនីប្រភេទទម្ងន់ ៤៤ គីឡូក្រាម ប្រភេទទម្ងន់ ៤៩ គីឡូក្រាម និងប្រភេទទម្ងន់ ៥៥ គីឡូក្រាម ខ្សែក្រវាត់ខ្មៅ១ដានឡើង។

រីឯវិញ្ញាសាប្រយុទ្ធមាន ៧ វិញ្ញាសា (១៨ឆ្នាំឡើង) គឺផ្នែកកីឡាកររួមមាន៖ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាមឡើង។ ផ្នែកកីឡាការិនី៖ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និង ប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាមឡើងខ្សែក្រវាត់ខ្មៅ១ដានឡើង ៕

Most Popular

To Top