ប្លែកៗ

ហេតុអ្វីបានជា អ្នកមានអារម្មណ៍ឃ្លាន?

health.osu.edu

តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹង ដោយរបៀបណា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃ្លាន?
ការឃ្លានគ្មានអ្វីដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើន ធ្លាប់បានគិតនោះឡើយ ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើម នៅពេលដែលចំណី អាហារមួយចំនួន បានបាត់បង់នៅក្នុងឈាម ។ នៅពេលដែលសសៃឈាម ខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹងទៅកាន់ផ្នែកមួយ នៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន ។
មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំង មួយនៅលើក្រពះ និងពោះវៀន ។ នៅពេលដែលអាហារ បាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀន កាន់តែមានសកម្មភាព ។ ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងលឺសូរសំឡេងគ្រូកៗ នៅក្នុងក្រពះ ។

ជាមួយគ្នានេះដែរ នៅពេលដែលយើងឃ្លាន រាងកាយរបស់យើងមិនចង់ បានអាហារពិសេសណាមួយទេ វាគ្រាន់តែចង់បានអាហារ ដែលធ្វើឲ្យមានការ លូតលាស់តែប៉ុណ្ណោះ។ វាពឹងផ្អែកទៅលើបុគ្គលនីមួយៗថា តើយើងអាចទ្រាំបានប៉ុណ្ណា ប្រសិនបើគ្មានអាហារចូលក្រពះ។

Most Popular

To Top