ភ្នំពេញ ៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ព្រឹតិ្តការណ៍ការប្រកួត” ភ្នំពេញ អន្តរជាតិ អាគ័រត្លុង – Phnom Penh International Aquathlon ” បានបើកការប្រកួតជាផ្លូវការ នៅពហុកីឡាដ្ឋានមរតកតេជោ ក្រោមការរៀបចំឡើង ដោយសហព័ន្ធកីឡាទ្រីយ៉ាត្លង់កម្ពុជា និងក្រុមហ៊ុនឯកជនជាដៃគូ ដោយកម្មវិធីប្រព្រឹត្តិទៅ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ ខែខែកុម្ភៈ ឆ្នាំ២០២៥។ ចូលរួមលើកស្ទួយកីឡាសហគមន៍ ដើម្បីលើកទឹកចិត្តសាធារណជន ឱ្យចូលរួមសកម្មភាពកីឡា ជាច្រើនប្រភេទដូចជា ជិះកង់ រត់ និងហែលទឹក ។

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លង់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួត” ភ្នំពេញ អន្តរជាតិ អាគ័រត្លុង – Phnom Penh International Aquathlon ” ធ្វើឡើងដើម្បីលើកស្ទួយកីឡាសហគមន៍ ដើម្បីលើកទឹកចិត្តសាធារណជនឲ្យចូលរួមសកម្មភាពកីឡាជាច្រើនប្រភេទដូចជា ជិះកង់ រត់ និងហែលទឹក។ ការប្រកួត PPIA និង Aquathlon School Championship ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ ខែខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមកីឡាករ-កីឡាការិនី ៣៥ ប្រទេសចូលរួម ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លង់កម្ពុជាបានបន្តថា ក្រុមកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ ៣៥ ប្រទេសមានចំនួន ៤១៥ នាក់រួមមាន កម្ពុជា ១៤៨ នាក់ បារាំង ៤៧ នាក់ ចិន ២២ នាក់ ជប៉ុន ២១ នាក់ សាធារណរដ្ឋកូរ៉េខាងត្បូង ២០ នាក់ សហរដ្ឋអាមេរិក ១៩ នាក់ អង់គ្លេស ១៧ នាក់ អូស្ត្រាលី ១២ នាក់ រុស្ស៊ី ៧ នាក់ វៀតណាម ៧ នាក់ អាល្លឺម៉ង់ ៦ នាក់ បែលហ្សិក ៦ នាក់ ម៉ាឡេស៊ី ៦ នាក់ ឥណ្ឌា ៦ នាក់ អេស្ប៉ាញ ៦ នាក់ កាណាដា ៥ នាក់ តៃវ៉ាន់ ៤ នាក់ សិង្ហបុរី ៤ នាក់ នូវែលសេឡង់ ៣ នាក់ ស៊ុយអែត ៣ នាក់ ដាណឺម៉ាក ២ នាក់ ហុងគ្រី ២ នាក់ ម៉ិកស៊ិក ២ នាក់ ថៃ ២ នាក់ អ៊ីតាលី ២ នាក់ នេប៉ាល់ ២ នាក់ ឥណ្ឌូណេស៊ី ១ នាក់ កាហ្សាក់ស្ថាន ១ នាក់ ហ្វីលីពីន ១ នាក់ អាហ្វ្រិកខាងត្បូង ១ នាក់ តួកមេនីស្ថាន ១ នាក់ អ៊ុយក្រែន ១ នាក់ អ៊ីតាលី ១ នាក់ និងបេងហ្គាល់ ១ នាក់។

លោក ងិន សុបញ្ញា បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លង់កម្ពុជា បាន ១០ វិញ្ញាសា ចំណែកក្រុមកីឡាករ -កីឡាការិនី មកពីសាលារៀនរដ្ឋ និង ឯកជនចំនួន ៤០ សាលានៅទូទាំងរាជធានីភ្នំពេញ ។ សកម្មភាពចូលរួមនេះ បង្ហាញពីការរីកមច្រើន លើប្រភេទកីឡាអាគ័រត្លុង របស់សហព័ន្ធពីមួយឆ្នាំ ទៅមួយឆ្នាំក្រោមការថ្នាក់ដឹកនាំ៕


