ដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះ ខ្លះត្រូវងាកមកបរិភោគខ្លាញ់ជ្រូក ឬអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូក ក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញផ្នែកសុខភាព នៅបរទេសបានតឿនថាការបរិភោគខ្លាញ់ជ្រូក អាចផ្តល់ផលអាក្រក់ ចំពោះសុខភាពបាន ។
មិនថាជាប្រេងឆាប្រភេទណាក៏ដោយ បើបរិភោគច្រើនពេកអាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះ ក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូក ដែលមានឪកាសក្នុងការប្រមូលផ្តុំនៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។
បើសិនជាចាំបាច់ចៀសមិនបាន គួរតែបរិភោគក្នុងបរិមាណតិច ឬប្តូរមកបរិភោគអាហារ ប្រភេទសម្ល ឬបន្លែជាដើម ដែលអាចជួយរក្សាសុខភាព របស់អ្នកឲ្យរឹងមាំបាន ។