កីឡា

លោក ព្រំ វណ្ណារឿន ៖សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកាយវប្បកម្មអញ្ជើញអ្នកជំនាញសារធាតុ Doping ចែករម្លែកចំណេះដឹងដល់សិក្ខាកាម វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម ថ្នាក់មូលដ្ឋាន ជំនាន់ទី៣

ភ្នំពេញ៖នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ សហព័ន្ធកីឡា កាយវបក្បកម្ម និង លំហាត់ប្រាណកម្ពុជា បានអញ្ជើញអ្នក ជំនាញ ផ្នែកសារធាតុហាមឃាត់ ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ ដោយវគ្គរៀបចំឡើង នៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


លោក ព្រំ វណ្ណារឿន ជាអនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA)បានប្រាប់ឲ្យដឹងថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាដែលបានអញ្ជើញរូបលោកមកបង្រៀនអំពីច្បាប់ហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(Doping) ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់លោក ពីព្រោះថា មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់ត្រូវយល់ដឹងឲ្យកាន់តែច្បា ស់ដើម្បីឲ្យពួកគាត់ជៀស វាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។


លោកអនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) បានបន្តថា កីឡាករ-កីឡាការិនីទំាងអស់ក្នុងប្រទេសកម្ពុជាត្រូវតែគោរព និងដើរតាមច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោក ។ ការបង្កើតក្លិបមួយចំនួនមិនបានគោរពច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោកមានផលប៉ះពាល់ប្រទេសជាតិថ្ងៃក្រោយ។ ជំឈានទី១ ត្រូវបង្រៀនឲ្យពួកគាត់យល់ពី Doping ពីព្រោះ Doping សារធាតុ និងវិធីសាស្រ្តហាមឃាត់ក្នុងកីឡា ហើយនិយាយទៅលើវិស័យកីឡាគ្រប់ប្រភេទ ទំាងកីឡាដើម្បីសុខភាព និងកីឡាអាជីព ។


លោកស្រី អេមី ជាអគ្គលេខាធិការ សហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃសៅរ៍នេះ សហព័ន្ធបានអញ្ជើញ អ្នកជំនាញរបស់ទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមដែលជាមន្រ្តី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មប្រហែល៣០ នាក់យើង ដើម្បីយល់កាន់តែច្បាស់ដើម្បីឲ្យពួកគាត់ជៀស វាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។


លោកស្រីអគ្គលេខាធិការ បានបន្តថា ការសិក្សាលើកនេះ សម្រាប់សហព័ន្ធជាលើកដំបូង ដូច្នេះសិក្ខាកាមនឹងយល់ កាន់តែច្បាស់បន្ថែមទៀត ដើម្បីឲ្យពួកគាត់ជៀស វាងការប្រើប្រាស់ សារធាតុ ត្រូវហាមឃាត់ ពីព្រោះប្រភេទ កាយវប្បកម្មធ្លាប់ ជួបផល ពិបាកជាច្រើន នៃសារធាតុនេះ ។ លោកស្រីសង្ឃឹមថា ក្រោយពីបានសិក្សា លើកនេះទំាងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មអាចជៀស ផុសពីសារធាតុទំាងនេះ និងយកចំណេះដឹងទំាងនេះ ទៅផ្សព្វផ្សាយដល់ក្លឹប កីឡាកីឡាកាយវប្បកម្ម ជាក់ជាមិនខាន់ឡើយ ។


គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាល កីឡាកាយវប្បកម្ម ថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី៣ ឆ្នាំ២០២៥នេះ ដោយមានសិក្ខាកាម ចូលរួមសរុប ៣០ នាក់ ក្នងនោះមាននារី ២ នាក់មកពីបណ្តាក្លឹបជាសមាជិក ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែកុម្ភៈ រហូតដល់ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ ។


ការសិក្សាអស់រយៈពេល ៣៥ ថ្ងៃលោកបានបន្តថា វគ្គបណ្តុះបណ្តាលគ្រូកីឡា កាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី២នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡា កាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យ ទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់ ៕

Most Popular

To Top