៣ពិន្ទុយប់មិញរបស់ Man UTD ធ្វើបានទាំងប្រផិតប្រផោយប្រកួតប៉ះនឹងក្រុមក្រុមភ្ញៀវ Fulham ដោយក្នុងនោះ ១គ្រាប់ចុងម៉ោងគឺបាល់កាត់សេចក្តី។
១គ្រាប់ដំបូងរកបានដោយ Casemiro តាំងពីនាទីទី១៩និងបន្តដោយកីឡាករប្រេស៊ីល Cunha នាទីទី៥៦ខណៈដែលក្រុមភ្ញៀវបានតាមស្មើមកវិញនៅចុងម៉ោងនាទីទី៨៥ និង៩០ទៅហើយ។
យ៉ាងណាក្តីកីឡាករខ្សែប្រយុទ្ធ Sesko បានបញ្ចប់ការប្រកួតដោយអាចស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះនៅនាទីទី៩០បូក៤យកពិន្ទុជូនក្រុម។
សប្តាហ៍នេះក្នុងតារាងលីគកំពូលអង់គ្លេស Man UTD បន្តឈរនៅលេខរៀងទី៤មាន៤៦ពិន្ទុឈរពីលើទាំង Chelsea និង Liverpool ទៀតផង៕
ប្រែសម្រួល៖ ស៊ុនលី
