ព័ត៌មានអន្តរជាតិ

រឿងថ្មីមួយទៀតនៅភូកេត ៖ អ្នកទេសចរជនជាតិបារាំង ២ នាក់ត្រូវពិន័យ ពីបទរួមភេទនៅលើរ៉ឺម៉កកង់បីនៅភូកេត

ខេត្តភូកេត៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅភូកេតប្រទេសថៃ បានពិន័យអ្នកទេសចរជនជាតិបារាំង ២ នាក់ជាទឹកប្រាក់ចំនួន ៥,០០០ បាត (១៥៨ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ បន្ទាប់ពីវីដេអូមួយបានបង្ហាញពីពួកគេ កំពុងរួមភេទនៅលើរ៉ឺម៉កកង់បី ត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងប្រទេសនេះ។

នេះបើយោងតាមកាសែតថៃ Khaosod បាននិយាយថា វីដេអូឃ្លីបនេះ ដែលបានចាប់ផ្តើមចែកចាយតាមអ៊ីន ធើណេតនៅថ្ងៃទី ៣០ ខែមករា ត្រូវបានគេចោទប្រកាន់ថា បានបង្ហាញពីអ្នកទាំង ២ កំពុងរួមភេទនៅលើរ៉ឺម៉កកង់បី ខណៈពេលកំពុងធ្វើដំណើរលើភ្នំប៉ាត់តុង បង្កឲ្យមានការខឹងសម្បារ និងការរិះគន់ពីសាធារណជន ចំពោះការធ្វើឲ្យខូចរូបភាពនៃកោះរមណីយដ្ឋានដ៏ពេញនិយមនេះ ។

ប៉ូលីសបានចូលអន្តរាគមន៍យ៉ាងឆាប់រហ័ស បន្ទាប់ពីទទួលបានរូបថត និងព័ត៌មានពីអ្នកស្រុក។

នេះបើយោងតាមការចុះផ្សាយរបស់ The Phuket Express បានឲ្យដឹងថា ក្រោយមក ពួកគេបានសួរចម្លើយអ្នកបើកបរ ត្រូវបានគេស្គាល់ថា លោក Kittisak Phonbamrung បានប្រាប់ប៉ូលីសនៅភូកេតថា គាត់បានដឹកអ្នកទេសចរទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុក Ratsada ស្រុក Mueang ។

នៅថ្ងៃទី ៣១ ខែមករា ប៉ូលីសបានតាមរកជនសង្ស័យពីរនាក់គឺ Valentine Celine Johanne និង Crouzier Wesley Franck ដែលជាជនជាតិបារាំងទាំង ២ នាក់ ហើយបាននាំពួកគេមកសួរចម្លើយ។ ពួកគេត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តអំពើអាសអាភាស នៅទីសាធារណៈដោយបង្ហាញរាងកាយរបស់ពួកគេ ឬប្រព្រឹត្តអំពើអាសអាភាស។ ជនសង្ស័យទាំង២នាក់បានសារភាពចំពោះបទល្មើស៕

Most Popular

To Top