វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះច័ន្ទពណ៌ក្រហម ដូចឈាមនឹងបង្ហាញខ្លួន សម្រាប់ចន្ទគ្រាសលើមេឃនាថ្ងៃអង្គារនេះ នៅទូទាំងអាស៊ី និងអាមេរិក ហើយសកម្មភាពនេះ វាមិនទៀងទាត់រហូតដល់ចុង ឆ្នាំ ២០២៨ ទើបបង្ហាញវត្តមាន ម្តងទៀត ។
ទស្សនីយភាពនេះនឹងអាចមើលឃើញនៅព្រឹកថ្ងៃអង្គារ ពីអាមេរិកខាងជើង អាមេរិកកណ្តាល និងផ្នែកខាងលិចនៃអាមេរិកខាងត្បូង។ ប្រទេសអូស្ត្រាលី និងអាស៊ីខាងកើត រួមទាំង វៀតណាម អាចមើលវា នៅយប់ថ្ងៃអង្គារ ចំណែកដំណាក់កាលមួយ នៃចន្ទគ្រាសមានស្នាមខាំតូចៗ ចេញពីព្រះច័ន្ទអាចមើល ឃើញពីអាស៊ីកណ្តាល និងភាគច្រើននៃអាមេរិកខាងត្បូង អាហ្វ្រិក និងអឺរ៉ុប ។
លោក Dang Vu Tuan Son ប្រធានសមាគមតារាសាស្ត្រ និងលោហធាតុវិទ្យាវៀតណាម បាននិយាយថា ដំណាក់កាលទាំងមូលនៃចន្ទគ្រាស មានរយៈពេលចាប់ពីម៉ោង ៦:០៤ ល្ងាច ដល់ ៧:០២ យប់ ម៉ោងនៅទីក្រុងហាណូយ នឹងអាចសង្កេតឃើញពីតំបន់ភាគច្រើននៃប្រទេសវៀតណាម។
លោកបានបន្ថែមថា សូរ្យគ្រាសអាចមើលឃើញទូទាំងប្រទេស ទោះបីជាចំណុចមើលឃើញដ៏ល្អបំផុត នឹងជាទីតាំងដែលមានជើងមេឃខាងកើត ច្បាស់លាស់ នៅតំបន់ឆ្នេរសមុទ្រ ឬទីតាំងខ្ពស់ៗ រួមទាំងភ្នំ និងអគារខ្ពស់ៗក៏ដោយ។
នេះបើយោងតាមអង្គការ NASA បានប្រាប់ថា សូរ្យគ្រាស និងចន្ទគ្រាសកើតឡើង ដោយសារតែការតម្រឹមគ្នាយ៉ាងច្បាស់លាស់រវាងព្រះអាទិត្យ ព្រះច័ន្ទ និងផែនដី មានចន្លោះពី ៤ ទៅ៧ ដងក្នុងមួយឆ្នាំ ។ សូរ្យគ្រាសទាំងនេះច្រើនតែដើរតាមគ្នាទៅវិញទៅមក ដោយទាញយកអត្ថប្រយោជន៍ ពីចំណុចក្នុងគន្លង។ សូរ្យគ្រាសនៅថ្ងៃអង្គារ កើតឡើង ២ សប្តាហ៍ បន្ទាប់ពីសូរ្យគ្រាសមានរាងដូចចិញ្ចៀនភ្លើង បានធ្វើឲ្យមនុស្ស និងសត្វភេនឃ្វីននៅអង់តាក់ទិកភ្ញាក់ផ្អើល ៕
