កីឡា

លទ្ធភាពចាប់ដៃគូគ្នាលេងរវាង Salah និង CR7 នៅតែមានខណៈ Al Nassr នៅតែបន្តការខិតខំចរចា

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ផែនការនៃការចាកចេញរបស់កីឡាករ Mo Salah ពីក្លឹបហង្សក្រហម Liverpool នៅចុងបញ្ចប់រដូវកាលនេះ បានក្លាយ ទៅជាដំណឹងគួរឲ្យរីករាយ សម្រាប់ក្លឹបធំៗជាច្រើន ជាពិសេសនៅអារ៉ាប់ ។

ក្លឹប Al Nassr ដែលកន្លងមកតែង តែបានព្យាយាម ក្នុងការចរចាកីឡាករ Mo Salah មកលីគអារ៉ាប់នោះ បានបញ្ជាក់ថានឹងមិនចុះចាញ់នោះទេក្នុងការខិតខំនេះ ហើយជឿជាក់ថា នឹងនៅតែមានលទ្ធភាពដើម្បីអាចចាប់ដៃគូកីឡាករ Salah ជាមួយនឹង CR7 បាននាពេលខាងមុខ។

ក្នុងពេលបច្ចុប្បន្ននេះ Liverpool ក្រោមការដឹកនាំ របស់លោក Arne Slot បានកំពុងតែបន្តការស្វែង រកកីឡាករចំណូលថ្មីដើម្បីជំនួស Salah នៅឡើយ។

កីឡាករអេហ្ស៊ីបរូបនេះ គឺជាវិរៈបុរសរបស់ក្លឹប Liverpool ក្រោយបានជួយក្លឹបលើកពានរង្វាន់ ជាច្រើនមក ហើយឲ្យក្លឹបជាមួយ នឹងការស៊ុតបញ្ចូលទីជាង២៥០គ្រាប់ សរុបចាប់តាំងតែពីបានផ្ទេរមកចូលរួមនៅទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top