កណ្តាល៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមបាល់បោះកីឡាការិនី និងកីឡាករ វិទ្យាល័យហ៊ុន សែន តាខ្មៅ ដណ្តើមបានមេដាយមាសដូចគ្នានៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ បន្ទាប់ពីទំាង ២ ក្រុមបានយកឈ្នះលើគូប្រកួតនៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុងតាខ្មៅ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

វិញ្ញាសាបាល់បោះនារី៖ក្រុមបាល់បោះកីឡាការិនី វិទ្យាល័យហ៊ុន សែន តាខ្មៅ ទទួលបានមេដាយមាស ក្រុមបាល់បោះកីឡាការិនី វិទ្យាល័យ ជ័យវរ័្មនទី៧ ទទួលបានមេដាយប្រាក់ និងក្រុមបាល់បោះកីឡាការិនី សាលាសុវណ្ណភូមិ២ ទទួលបានមេដាយសំរិទ្ធ។ ក្រុមបាល់បោះ កីឡាករ វិទ្យាល័យហ៊ុន សែន តាខ្មៅ ទទួលបានមេដាយមាស ក្រុមបាល់បោះ កីឡាករ វិទ្យាល័យហ៊ុន សែន សេរីភាព ទទួលបានមេដាយប្រាក់ និងក្រុមបាល់បោះ កីឡាករ វិទ្យាល័យហ៊ុន សែន ថ្នល់ទទឹង ទទួលបានមេដាយសំរិទ្ធ ។

រីឯលទ្ធផលអត្តពលកម្មវិញ វិញ្ញាសាដើរចម្ងាយនារី៖កីឡាការិនី សៀម ស្រីសរ វិទ្យាល័យហ៊ុន សែន អូរកុង ទទួលបានមេដាយមាស កីឡាការិនី ហៀង កក្កដា វិទ្យាល័យ ព្រែកលួង ទទួលបានមេដាយប្រាក់ និងកីឡាការិនី គីម ច័ន្ទសុភក្រ វិទ្យាល័យហ៊ុន សែន ស្អាង ។ វិញ្ញាសាដើរចម្ងាយបុរស ៖កីឡាករ ឃឹម សំណាង វិទ្យាល័យហ៊ុន សែន អូរកុង កីឡាករសុភក្រ បញ្ញា វិទ្យាល័យ ព្រែកលួង និងកីឡាករ សាន ហ្សេមប៊ី វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ។

aការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ មានចូលរួមច្រើនលើកសពីរំពឹងទុកលើ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ១៣ បង្ហាញពីការរីកចម្រើនវិស័យកីឡាក្នុងខេត្ត ជាពិសេសឆ្នាំនេះមានកីឡាការិនីកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មចូលរួមច្រើន៕

