ឡុងដ៍ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា កីឡាករអត្តពលកម្ម Sabastian Sawe ជនជាតិកេនយ៉ា បានរត់ម៉ារ៉ាតុងដោយប្រើថេរវេលា ១ ម៉ោង ៥៩ នាទី និង ៣០ វិនាទី ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឡុងដ៍ ឆ្នាំ ២០២៦ កាលពីថ្ងៃអាទិត្យ ដោយក្លាយជាបុរសដំបូងគេ ដែលរត់ម៉ារ៉ាតុងក្នុងរយៈពេលតិចជាង២ ម៉ោង។
បុរសវ័យ ៣១ ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាពិភពលោកមុន ២:០០:៣៥ កាន់កាប់ដោយ Kelvin Kiptum ដែលបានស្លាប់ទៅហើយ ជាកំណត់ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឈីកាហ្គោ ឆ្នាំ ២០២៣។ អ្នករត់ប្រណាំង Yomif Kejelcha មកពីប្រទេសអេត្យូពី ក៏បានបំបែករបាំង ២ ម៉ោងក្នុងរយៈពេល ១ម៉ោង ៥៩នារី ៤១វិនាទី ខណៈ Jacob Kiplimo មកពីប្រទេសអ៊ូហ្គង់ដា ទទួលបានមេដាយសំរឹទ្ធក្នុងរយៈពេល ២ម៉ោង ២៨វិនាទី ។
អ្នកនាង Tigst Assefa មកពីប្រទេសអេត្យូពី បានបំបែកកំណត់ត្រាពិភពលោកនារីតែមួយគត់របស់អ្នកនាងក្នុងរយៈពេល ២ម៉ោង ១៥នាទី ៤១វិនាទី ដោយបំបែកកំណត់ត្រា ២ម៉ោង ១៥នាទី ៥០ វិនាទី ដែលនាងបានកំណត់កាលពីឆ្នាំមុននៅទីក្រុងឡុងដ៍។
ជនជាតិកេនយ៉ា Hellen Obiri និង Joyciline Jepkosgei បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ រៀងៗខ្លួន៕
