ប្រកួតក្នុងទឹកដីរបស់ Sunderland យប់មិញនេះប៉ះនឹងក្រុមលេខ៣នៅកំពូលតារាង Man UTD បញ្ចប់ទៅបានត្រឹមក្នុងលទ្ធផលស្មើគ្នាទោះបីជាម្ចាស់ផ្ទះគ្រប់គ្រងបាល់បានច្រើនជាងក្តី។
Sunderland ព្យាយាមបានច្រើនជាងដល់ទៅ១៣ក្នុងគ្រាគ្រប់គ្រងបាល់បាន៥២ភាគរយខណៈដែលក្រុមភ្ញៀវ Man UTD បានព្យាយាមបាន១០ដងប៉ុណ្ណោះនិងចំគោលដៅតែ២ដងដូចគ្នា។
លទ្ធផលនេះបានត្រឹមចែកគ្នា១ពិន្ទុម្នាក់ត្រឡប់ទៅផ្ទះវិញរៀងខ្លួនដោយ Man UTD សរុបទទួលបាន៦៥ពិន្ទុបន្តឈរនៅលេខរៀងទី៣ដដែលហើយ Sunderland មាន៤៨ពិន្ទុឈរនៅលេខរៀងទី១២៕
ប្រែសម្រួល៖ស៊ុនលី
