កីឡា

វៀតណាម និងថៃ ត្រូវពិន័យជាទឹកប្រាក់ បន្ទាប់ពីអ្នកគាំទ្រដុតវត្ថុងាយឆេះ នៅពេលប្រកួតជម្រុះការប្រកួត Asian Cup

វៀតណាម ៖សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចថា ក្រុមបាល់ទាត់វៀតណាម និងក្រុមបាល់ទាត់ថៃ បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ ដោយអនុញ្ញាតឲ្យអ្នកគាំទ្រដុតវត្ថុងាយឆេះក្នុងអំឡុងពេលប្រកួតជម្រុះជុំចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ Asian Cup 2027 យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។

យោងតាម AFC បានឲ្យដឹងថា អ្នកទស្សនាវៀតណាមបានដុតឧបករណ៍ដុតយ៉ាងហោចណាស់មួយក្នុងស្តង់នៃពហុកីឡដ្ឋាន Thien Truong ខេត្ត Ninh Binh កាលពីថ្ងៃទី ៣១ ខែមីនា។ សហព័ន្ធបាល់ទាត់វៀតណាម (VFF) ជាអ្នករៀបចំការប្រកួត បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ការប្រកួត ទោះបីជាមានការព្រមានជាមុន និងសំណើសុំវិធានការសន្តិសុខកើនឡើងក៏ដោយ។

ជាលទ្ធផល VFF ត្រូវបានពិន័យជាប្រាក់ចំនួន ៦,២៥០ ដុល្លារអាមេរិក ចំពោះអាកប្បកិរិយាមិនសមរម្យរបស់អ្នកទស្សនា និង ៥,000 ដុល្លារ ចំពោះការបរាជ័យក្នុងការបំពេញកាតព្វកិច្ចរៀបចំរបស់ខ្លួន។ សមាគមបាល់ទាត់ថៃ (FAT) ក៏ត្រូវបានពិន័យជាប្រាក់សម្រាប់ហេតុផលស្រដៀងគ្នានេះដែរ ទាក់ទងនឹងជ័យជម្នះ ២-១ របស់ពួកគេលើក្រុមតួកមេនីស្ថានក្នុងវគ្គជម្រុះចុងក្រោយនៃ Asian Cup 2027 ។

ទោះជាយ៉ាងណាក៏ដោយ FAT បានទទួលការពិន័យធ្ងន់ធ្ងរជាងនេះចំនួន ២២,៥០០ ដុល្លារ ដោយសារ AFC បានរកឃើញថា អ្នកគាំទ្រថៃបានប្រើប្រាស់ឧបករណ៍ដុតយ៉ាងហោចណាស់ចំនួន ៤។ ឧបករណ៍ដែលអ្នកគាំទ្រតែងតែប្រើដើម្បីដុតជាអណ្តាតភ្លើងនាំឲ្យមានការពិន័យយ៉ាងច្រើនសម្រាប់ VFF ក្នុងឱកាសជាច្រើនកន្លងមក៕

Most Popular

To Top