កីឡា

លោក កែ ប៊ុនខៀង៖ ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព ធ្វើឡើងក្នងការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កសាងតំបន់ដែលមានសុខភាពល្អ និងទំនាក់ទំនងគ្នាកាន់តែច្រើន

ភ្នំពេញ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី ក្រសួ​ង​អប់រំយុវជន និងកីឡ បានមានប្រសាសន៍ថា ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN”ក្រោមប្រធានបទ   “លើកកម្ពស់ហាត់ប្រាណ សហគមន៍មានការអភិវឌ្ឍ”​ នេះ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីកសាងតំបន់ដែលមានសុខភាពល្អ និងមានទំនាក់ទំនងគ្នាកាន់តែច្រើន តាមរយៈកីឡា និងសកម្មភាពរាងកាយ និងថែមទាំងពង្រឹងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជនរបស់ប្រជាជាតិអាស៊ានផងដែរ។

លោក កែ ប៊ុនខៀង បានលើកឡើងក្នុងឱកាសពិធីបើកទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN” ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើកកម្ពស់ហាត់ប្រាណ សហគមន៍មានការអភិវឌ្ឍ”​ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ និងអធិ​កអ​ធ​ម​យ៉ាងក្រៃលែងនាពេលនេះ ដោយមានការអញ្ជើញ  សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក ប៉ុន សុខ អគ្គនាកនៃអគ្គនាយដ្ឋានកីឡា លោក លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា នៅលើពិភពលោ​កនាពេលបច្ចុប្បន្ន មានការបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ការថែរក្សាសុខភាពល្អ ពិតជាមានសារសំខាន់ជាងពេលណាៗទាំងអស់​។ សុខភាពរាងកាយមិនត្រឹមតែជាកម្លាំងប៉ុណ្ណោះទេ ប៉ុ​ន្តែ​ថែមទាំងជាវិន័យ សុខុមាលភាពផ្លូវចិត្ត និងរបៀបរស់នៅជាវិជ្ជមាន។

ព្រឹត្តិការណ៍ដូចនេះ ក៏ជាការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង NCD​ ផងដែរ។ ​យោងតាមរបាយការណ៍​របស់​អង្គការ​សុខភា​ព​ពិភពលោក​ បានឲ្យ​ដឹង​ថា​ កត្តា​គ្រោះថ្នាក់​​ដោយជំងឺមិនឆ្លង​មាន​បួនកត្តា​សំខាន់ៗ​​​រួម​មាន​ របប​អាហារ​មិនល្អ​ ​រាង​កាយពុំបានធ្វើចលនាគ្រប់គ្រាន់​ ការ​ប្រើប្រាស់​ថ្នាំជក់​​ និង​​ការ​ពិសាគ្រឿង​ស្រវឹង​។  

តាមរយៈនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ា​នស្តីពីការលើកកម្ពស់សុខភាព និងកីឡា បានសហការគ្នា ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារសំខាន់ នៃការធ្វើចលនារាងកាយ ការបរិភោគចំណីអាហារ ក្នុងគោលដៅលើកកម្ពស់សុខភាព សុខុមាលភាពនិងសេដ្ឋកិច្ចរបស់ប្រជាជន និងសហគមន៍ ដែលជាសរសរស្តម្ភ និងមូលដ្ឋាននៃការអភិវឌ្ឍសង្គមប្រកបដោយចីរភាព វិបុលភាព ។

លោក កែ ប៊ុនខៀង បានបន្ថែមដថា ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាននេះ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ​ គឺជាសមិទ្ធផលមួយបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ មានការកោតសរសើរពីបណ្តាប្រទេសជាសមា​ជិក​​អាស៊ានផងដែរ។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន និងទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួ​ង​អប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទិវាអាស៊ានហាត់ប្រាណ Fit ASEAN  ឆ្នាំ២០២​៦​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥៦ នៅលើសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី ដែលជាតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន​ ដែលបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាឆ្នាំ២០២៣ គឺក្នុងគោលបំណងផ្សព្វផ្សាយ បំផុស ឱ្យប្រជាជននៅក្នុងសហគមន៍ ចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព ផ្លូវកាយ ផ្លូវចិត្ត មិត្តភាព សាមគ្គីភាព ភាពសប្បាយរីករាយ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ​ ក្រោមប្រធានបទ “លើកកម្ពស់ហាត់ប្រាណ សហគមន៍មានការអភិវឌ្ឍ”​ ។

ការរៀបចំទិវាអាស៊ានហាត់ប្រាណ Fit ASEAN  ឆ្នាំ២០២​៦នេះ មានប្រភេទកីឡា រួមមាន ហាត់ប្រាណតាមចង្វាក់ភ្លេង និងហាត់ប្រាណជាមួយឧបករណ៍ កីឡាវាយកូនឃ្លីលើតុបុរស នារី(លក្ខណៈសុខភាព និងភាពសប្បាយរីករាយ)  កីឡាវាយសីបុរស នារី(លក្ខណៈសុខភាព និងភាពសប្បាយរីករាយ)។

ការធ្វើតេសកាយសម្បទា មានវាស់កម្ពស់ ថ្លឹងទម្ងន់ មើលខ្លាញ់រាងកាយ សាច់ដុំ ឆ្អឹង បរិមាណទឹក ខ្លាញ់ក្បាលពោះ កាឡូរីប្រចាំថ្ងៃ។ ការធ្វើតេស្តកាយសម្ពទាមាន លំហាត់ពត់ក្បាលពោះ៦០វិនាទី, អាវ៉ង់ (Pus up)៣០វិនាទី, អង្គុយចាប់ចុងជើង។Jumping បុរស នារី ដោយប្រឧបករណ៍លោកទំនើប សមាសភាពដែលអញ្ជើញចូលរួមមាន សិស្សានុសិស្ស មន្ត្រីរាជការ ប្រជាជនទូទៅ គណៈកម្មការបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ចំនួនប្រមាណ ៧០០ នាក់៕

ដោយ៖ លី ភីលីព

Most Popular

To Top