ស្រុកខ្សាច់កណ្ដាល៖រកឃើញក្រុមជើងខ្លាំង ៨ ក្រុមត្រូវឡើវគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៦ លើកទី៧ ដែលរៀបចដោយស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការឧបត្តម្ភដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB Bank ។

ក្រោយពីធ្វើការប្រកួតជាច្រើនសប្តាហ៍មក គណៈកម្មការប្រកួតបានរកឃើញក្រុមដែលត្រូវឡើង៨ ក្រុមចុងក្រោយរួមមាន ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី ក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ក្រុមបាល់ទាត់ យុវជនឃុំស៊ីធរ ក្រុមបាល់ទាត់ យុវជនឃុំសន្លុង ក្រុមបាល់ទាត់ យុវជនឃុំព្រែកតាមាក់ ក្រុមបាល់ទាត់ យុវជនឃុំរកាជន្លឹង ក្រុមបាល់ទាត់ យុវជនឃុំកំពង់ចំលង និងក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាម។

ការប្រកួតវគ្គ ៨ក្រុមនេះ នឹងប្រព្រឹត្តឡើង នាថ្ងៃសប្ដាហ៍ក្រោយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ក្រុមបាល់ទាត់យុវជន ឃុំពុកឫស្សី ប៉ះក្រុមបាល់ទាត់ យុវជនឃុំរកាជន្លឹង ក្រុមបាល់ទាត់ យុវជនឃុំស៊ីធរ ប្រកួតនឹងក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាម ក្រុមបាល់ទាត់ យុវជនឃុំព្រែកតាមាក់ជួបក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ និងក្រុមបាល់ទាត់យុវជន ឃុំកំពង់ចំលងប៉ះជាមួយក្រុមបាល់ទាត់យុវជនឃុំស៊ីធរ ៕
ដោយ៖លី ភីលីព


