កីឡា

ម្ចាស់មេដាយមាស“The 2nd Bunga Raya Children & Junior Finswimming Competition 2026” នៅប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ឧបត្ថម្ភ ប្រធានក្លឹបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន 

ភ្នំពេញ៖នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ណន ប្រធានក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងអបអរសាទរ ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនី ក្លឹបដែលបានទទួលជ័យលាភីមេដាយមាសចំនួន ១០គ្រឿង ពីការប្រកួតកីឡា “The 2nd Bunga Raya Children & Junior Finswimming Competition 2026” នៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ 

ឆ្លៀតក្នុងឱកាសនេះលោកប្រធានក៏បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្តល់នូវប្រាក់រង្វាន់ឧបត្ថម្ភ ជូនចំពោះគ្រូបង្វឹក កីឡាករ កីឡាការិនី និងក្លឹប ដើម្បីជាការលើក ទឹកចិត្ត និងស្នើឲ្យកីឡាករ កីឡាការិនី ទាំងអស់ត្រូវបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីសុខភាព និងមោទនភាពផ្ទាល់ខ្លួនផង ក្លឹបផង និងប្រទេសជាតិផង។

កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស ៤ គ្រឿង លើវិញ្ញាសាហែលចម្ងាយ ៥០ ម៉ែត្រ  ហែលចម្ងាយ ១០០ម៉ែត្រ Bi-Fins & ហែលចម្ងាយ ៥០ ម៉ែត្រ ហែលចម្ងាយ ១០០ម៉ែត្រ Surface និងលើវិញ្ញាសា 4x50m Mixed SB Relay ។ ចំណែកកីឡាករ លឹម សុខវារៈស័ក្កិ ទទួលបានមេដាយមាស ៤ គ្រឿង លើវិញ្ញាសាហែលចម្ងាយ ៥០ ម៉ែត្រ  ហែលចម្ងាយ ១០០ម៉ែត្រ Bi-Fins & ហែលចម្ងាយ ៥០ ម៉ែត្រ ហែលចម្ងាយ ១០០ម៉ែត្រ Surface និងលើវិញ្ញាសា 4x50m Mixed SB Relay។

ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខ និងអបអរសាទរដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីនេះ ប្រធានក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនបានឧបត្ថម្ភថវិកាលើទឹកចិត្តដល់ម្ចាស់មេដាយមាសកីឡាករ-កីឡាការិនីក្នុងម្នាក់ ១លានរៀល និងឧបត្ថម្ភក្លឹបក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ១លានរៀលដែរ៕

ដោយ៖លី ភីលីព 

Most Popular

To Top