កីឡា

មិកស៊ិកូ ក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះអាហ្វ្រិកខាងត្បូង លទ្ធផល២ទល់នឹង០

ម្ចាស់ផ្ទះមិកស៊ិកូធ្វើជាម្ចាស់ផ្ទះបានបង្ហាញទំរង់បានល្អនិងត្រៀមខ្លួនរួចរាល់សម្រាប់រដូវកាលពានរង្វាន់ពិភពលោកឆ្នាំ២០២៦នេះដោយអាចយកឈ្នះក្រុមអាហ្វ្រិកខាងត្បូងក្នុងលទ្ធផល២ទល់នឹង០។

ការប្រកួតបើកព្រឹត្តិការណ៍ធ្វើឡើងនៅក្នុងទឹកដីមិកស៊ិកូយប់មិញនេះម្ចាស់ផ្ទះអាចរកគ្រាប់បាល់១គ្រាប់បានដោយកីឡាករ Julian Quinones និង១គ្រាប់ទៀតដោយ Raul Jimenez។

ការប្រកួតមានភាពស្វិតស្វាញខ្លាំងដោយកាតក្រហមមានទៅដល់៣ដងបានកើតឡើងនៅចុងតង់ទី២។យ៉ាងណាក្តីមិកស៊ិកូបានទទួលជ័យជំនះដំបូងគេនៅក្នុងពូល A ដែលមាន មិកស៊ិកូម្ចាស់ផ្ទះប្រទេសកូរ៉េខាងត្បូងឆេកនិងអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top