អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម Lionel Messi បានសរសើរពេលវេលាដ៏មានតម្លៃ បន្ទាប់ពីក្លាយជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេគ្រប់ពេល នៃព្រឹត្តិការណ៍ World Cup ក្នុងការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រលើកទី៦ របស់គាត់កាលពីថ្ងៃអង្គារ។
ប្រធានក្រុមអាហ្សង់ទីនវ័យ ៣៨ ឆ្នាំរូបនេះបានឆ្លាក់ជំពូកដ៏គួរឲ្យចងចាំមួយទៀតក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៣ គ្រាប់ដ៏អស្ចារ្យក្នុងជ័យជម្នះ ៣-០ របស់ក្រុមអាមេរិកខាងត្បូងលើអាល់ហ្សេរីនៅកីឡដ្ឋាន Arrowhead ទីក្រុង Kansas City។
ការស៊ុតបញ្ចូលទីបានបីគ្រាប់របស់កីឡាករ Messi ជាលើកដំបូងរបស់គាត់ក្នុងព្រឹត្តិការណ៍ World Cup បានធ្វើឲ្យគាត់ស្មើនឹងកីឡាករ Miroslav Klose របស់ប្រទេសអាល្លឺម៉ង់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដោយមាន ១៦ គ្រាប់៕
