យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ នឹងមិនអាចមានឳកាសធ្វើការជាមួយ នឹងខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Nico Paz ឡើយ។
កីឡាករអាហ្សង់ទីនរូបនេះ បានធ្វើការបដិសេធសំណើររបស់ក្លឹបអង់គ្លេសហើយ នឹងបន្តលេងនៅអ៊ីតាលីជាមួយនឹងក្លឹប Como។
ប្រភពដដែលសរសេរថាខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ ទំនងជាបានដាក់ចិត្តរួចទៅហើយថា នឹងនឹងទៅធ្វើការជាមួយនឹងលោក Jose Mourinho នៅ Real Madrid ។
ប៉ុន្តែយ៉ាងណាក្តីកិច្ចការងារផ្ទេរទៅលេងអេស្បាញនេះគឺនឹងធ្វើឡើងនៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
