កីឡា

គ្រូបង្វឹកថ្មី AC Milan ត្រៀមឆក់យកកីឡាករគោលដៅម្នាក់ ដែល Man UTD កំពុងចង់បានខ្លាំង

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកថ្មីរបស់ក្លឹប AC Milan លោក Ruben Amorim ត្រូវបានគេរាយការណ៍ថាកំពុងដាក់គោលដៅជាមួយនឹងតារាឆ្នើមម្នាក់ដែលកំពុងលេងឲ្យក្លឹប Sporting CP។

កីឡាករ Morten Hjulmand និង Francisco Trincao សុទ្ធតែជាកីឡាករគោលដៅដែលក្លឹបបិសាចក្រហម Man UTD​តែងតែចង់បានកន្លងមកនិងធ្លាប់មានព័ត៌មានជាច្រើនអំពីការផ្ទេរមកអង់គ្លេសផងដែរ។

គួរឲ្យដឹងដែរប្រធានក្លឹប AC Milan លោក Gerry Cardinale គឺជាអ្នកដែលមានការគាំទ្រយ៉ាងខ្លាំងចំពោះការតែងតាំងលោក Amorim ដូច្នេះផែនការចង់បានកីឡាករ២រូបរបស់ Sporting CP ទំនងជានឹងមិនអាចក្លាយជាបញ្ហាសម្រាប់ក្លឹបឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top