កីឡា

លោក Brooklyn Beckham ទទួលបានប្រាក់ប្រហែល១ លានដុល្លារសម្រាប់ការសម្តែង ការផ្សាយពាណិជ្ជកម្ម ចំអកឲ្យការបែកបាក់គ្រួសារ

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កូនបុ្រសកំពូលកីឡាបាល់ទាត់ អង់គ្លេស David Beckham គឺលោក Brooklyn Beckham ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ ៧៥៣,០០០ផោន (៩៩៤,០០០ដុល្លារអាមេរិក) សម្រាប់ ពាណិជ្ជកម្ម DoorDash ទើបនឹងចេញថ្មី ដែលហាក់ដូចជាចំអកឲ្យ ការឃ្លាតឆ្ងាយពីឪពុកម្តាយដ៏ល្បីល្បាញរបស់លោក គឺលោក David និងអ្នកស្រី Victoria Beckham។

ការផ្សាយពាណិជ្ជកម្ម ត្រូវបានដាក់ឲ្យដំណើរការកាលពីសប្តាហ៍មុន កីឡាករវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាខ្ញុំកំពុងមើល FIFA World Cup 2026 ពីផ្ទះ វាជារឿងវែងឆ្ងាយណាស់។

យោងតាម Daily Mail បាននិយាយថា ការលើកឡើងដោយស្រទន់ចំពោះទំនាក់ទំនង បែកបាក់របស់លោកជាមួយគ្រួសារ របស់លោកត្រូវបានអ្នកទស្សនា ទទួលស្គាល់ភ្លាមៗ។ លោក Brooklyn ត្រូវបានគេរាយការណ៍ថាបានទទួលប្រាក់ ៧៥៣,000 ផោនពី DoorDash សម្រាប់ពាណិជ្ជកម្មនេះ។

កំណែបន្ថែមនៃការផ្សាយពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ១៧ ខែមិថុនាបានធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងឡើង ដោយអ្នកគាំទ្រយូរអង្វែងជាច្រើនលើបណ្តាញសង្គម Instagram ដើម្បីចោទប្រកាន់លោក Brooklyn ថា បានរកប្រាក់ពីបញ្ហាឯកជន។

ប្រភពដែលដកស្រង់ដោយ The Sun អះអាងថា David និង Victoria Beckham មានការខកចិត្តយ៉ាងខ្លាំងចំពោះល្បិចនេះ។ ការផ្សាយពាណិជ្ជកម្មនេះត្រូវបានគេរាយការណ៍ថា មិនសូវល្អនៅទីក្រុងឡុងដ៍ទេ។

ប្រភពមួយបាននិយាយថា ការធ្វើពាណិជ្ជកម្មដោយផ្អែកលើការឃ្លាតឆ្ងាយ ពីគ្រួសារដូចជាវាជារឿងកំប្លែងនៅពេល ដែលគ្រួសាររបស់គាត់មានការសោកសៅ ហើយប្អូនស្រី និងជីដូនជីតាមិនអាចលួងលោមបាន”។

និយាយទៅកាន់ Page Six ប្រភពមួយទៀតបានចង្អុលបង្ហាញពីភាពផ្ទុយគ្នានៅក្នុងសកម្មភាពរបស់បុរសវ័យ ២៧ ឆ្នាំរូបនេះថា លោក Brooklyn អះអាងថា លោកចង់ បានសន្តិភាព និងភាពឯកជន ហើយគ្មានអ្វីទាក់ទងនឹងគ្រួសារ របស់លោកទេ  ឥឡូវនេះលោកកំពុងព្យាយាមទាញយកផលប្រយោជន៍ពីវាទាំងអស់៕

Most Popular

To Top