ក្រុមបាល់ទាត់ជម្រើសជាតិស្វីស បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ នៃពូល B បន្ទាប់ពីបានយកឈ្នះ លើក្រុមម្ចាស់ផ្ទះកាណាដាក្នុងលទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន BC Place ទីក្រុង Vancouver។

គ្រាប់បាល់ទីមួយរបស់ Rubén Vargas បានបើកការនាំមុខឱ្យស្វីសនៅដើមវគ្គទីពីរ នាទីទី ៤៦ហើយ Johan Manzambi បានបន្ថែមគ្រាប់ទីពីរនៅនាទីទី ៥៧។ ចំណែកឯកាណាដាបានវាយបកវិញបានមួយគ្រាប់ដោយកីឡាករបម្រុង Promise David នៅនាទីទី ៧៦។

លទ្ធផលបន្ទាប់ ទោះបីជាចាញ់ ក្នុងប្រកួតនេះក្តី ក៏ក្រុមចំណាត់ថ្នាក់លេខ ២ កាណាដា បានបង្កើតប្រវត្តិសាស្ត្រឡើង ទៅកាន់វគ្គបន្ត Round of 32 ជាលើកដំបូងផងដែរ។ ស្វីសនឹងត្រូវបន្តប្រកួតនៅ Vancouver ដដែល ចំណែកឯកាណាដាត្រូវធ្វើដំណើរទៅកាន់ទីក្រុង Los Angeles សម្រាប់ជំនួបវគ្គបន្ទាប់។

