កីឡា

ស្ន៊ី និង ហឺហ្សេហ្គោវីណា យកឈ្នះកាតា ៣-១ បង្កើតប្រវត្តិសាស្ត្រឡើង ទៅវគ្គបន្ត World Cup ២០២៦ ជាលើកដំបូង

ក្រុមបាល់ទាត់ជម្រើសជាតិបូស្ន៊ី និងហឺហ្សេហ្គោវីណា បានកក់កៅអីឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីបានលត់ក្រុមកាតា ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅក្នុងជំនួបចុងក្រោយនៃពូល B នៅកីឡដ្ឋាន Seattle Stadium។

​គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ ខ្សែប្រយុទ្ធវ័យក្មេង Kerim Alajbegović បានបើកឆាកស៊ុតបញ្ចូលទីយ៉ាងស្អាតនៅនាទីទី ២៩ មុនពេលការភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង Own Goal ពីខ្សែការពារកាតា Sultan Al-Brake នៅនាទីទី ៣៤ ជួយឱ្យបូស្ន៊ីនាំមុខ ២-០។

កាតាបានវាយបកបានមួយគ្រាប់វិញដោយប្រធានក្រុម Hassan Al-Haydos នៅនាទីទី ៤២ ប៉ុន្តែត្រូវកីឡាករបម្រុង Ermin Mahmić របស់បូស្ន៊ី ស៊ុតយកច់ជ័យជម្នះគ្រាប់ទីបីនៅនាទីទី ៨០។

​គ្រាប់បាល់បើកឆាករបស់ Kerim Alajbegović ក្នុងវ័យ ១៨ ឆ្នាំ បានធ្វើឱ្យរូបគេក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដែលអាចស៊ុតបញ្ចូលទីពីខាងក្រៅប្រអប់គ្រោះថ្នាក់ បំបែកកំណត់ត្រាចាស់របស់ Kylian Mbappé កាលពីឆ្នាំ ២០១៨។

​លទ្ធផលក្នុងពូល ជ័យជម្នះនេះ បានជួយឱ្យ បូស្ន៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ មាន ៤ ពិន្ទុ និងមានឱកាសខ្ពស់ក្នុងការឆ្លង ផុតវគ្គចែកពូល ក្នុងនាមជាក្រុមលេខ ៣ ល្អបំផុត ខណៈដែលកាតាត្រូវហាលអាវ ត្រឹមវគ្គនេះក្រោយមានតែ ១ ពិន្ទុប៉ុណ្ណោះ។

Most Popular

To Top